វិភាគ៖ ប្រសិនជា EBA ត្រូវដកពីកម្ពុជា តើសេដ្ឋកិច្ចកម្ពុជានឹងជាប់គាំងឬ?

1

​​ដោយ​ ​យិន​ ​លាង​គង់​ ​អគ្គនាយក​ ​Propertyarea.asia​

​ភ្នំពេញ​៖​ ​នៅពេល​និយាយ​ពី​ប្រទេស​ ​ដែល​បាន​ទទួ​លប្រ​ព័ន្​ឋ​អនុ​គ្រោះ​ពន្ឋ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ​(​EBA​)​ ​និង​ប្រព័​ន្ឋ GSP របស់​អាមេរិក​ ​គឺ​សំដៅ​ដល់​ប្រទេស​ក្រីក្រ​មួយ​ ​តែ​ពេលនេះ​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ឋានៈ​ខ្ពស់​ជាង​នេះ​ ​ហេតុនេះ​តើ​ប្រសិន​ជា​ប្រព័​ន្ឋ​អនុគ្រោះ​ទាំងពីរ​នេះ​ ​ត្រូវ​បាន​ដកចេញ​ពី​កម្ពុជា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ក្នុង​ភាព​ជាប់​គាំង​ឬ​?​។​

មុន​ឆ្លើយ​សំណួរ​នេះ​ ​យើង​ទៅ​មើល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បន្តិច​សិន​ ​គឺ​បច្ចុប្បន្ន​ ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​លើស​រស​រស្តម្ភ​ចំនួន៤​ ​គឺ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ​ ​និង​ស្បែក​ ​ជើង​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​និង​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​កសិកម្ម​ ​ហើយ​នៅ​ចុងឆ្នាំ​នេះ​ឬ​ដើមឆ្នាំ២០២០ខាងមុខ​ ​កម្ពុជា​នឹង​ទទួល​បាន​ធនធាន​ប្រេងកាត​ ​ដែល​ផ្តល់​នូវ​ចំណូល​ច្រើន​សម្រាប់​កសាង​និង​អភិវឌ្ឍន៍​ជាតិ​។​

​ទោះជាយ៉ាងណា​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ​ ​ស្បែកជើង​ ​និង​សម្ភារៈ​សំរាប់​ការ​ធ្វើដំណើរ​បាន​តំណាង​ឲ្យ​ការនាំចេញ​ប្រមាណ៨០ភាគរយ​ពី​កម្ពុជា​។​

​តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​រងគ្រោះ​បែប​ណា​?​
​ជា​ការ​​ពិត​​វា​​មិន​គួរ​ជា​រឿង​គួរឲ្យ​ភ័យខ្លាច​ពេក​នោះ​ទេ​ ​ព្រោះ​ការ​ព្យួរ​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ឬ​អត់ពី​កម្ពុជា​ ​គឺ​ត្រូវ​រង់ចាំ​រយៈ​ពេល​១៨ខែ​ទៀត​ ​មិនមែន​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​នោះ​ទេ​ ​ហើយក៏​មិន​ប្រាកដ​ថា​ ​តើ​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពិតជា​ដក​នោះ​ទេ​ ​វា​អាស្រ័យ​​លើ​ភាព​ឆ្លាតវៃ​របស់​មន្រ្តី​រដ្ឋាភិបាល​ ​ក្នុង​ការ​ពន្យល់​ដល់​សហភាព​អឺរ៉ុប​ពី​វឌ្ឍនភាព​របស់​ខ្លួន​ ​និង​ការ​បើក​ចិត្ត​របស់​មេដឹកនាំ​អឺរ៉ុប​ ​ព្រម​ទទួលស្គាល់​ពី​វឌ្ឍនភាព​កម្ពុជា​ឬ​យ៉ាងណា​។​

​ស្ថិត​ក្នុង​ដំណាក់កាល​បែបនេះ​ ​វា​ជា​ការ​ធ្វើតេស្ត​សមត្ថភាព​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ​ក្នុង​ការ​ឆ្លើយតប​ ​និង​រក​ទល្ហី​ករណ៍​ណាមួយ​ ​ក្នុង​ការ​បង្ហាញ​អឺរ៉ុប​ថា​ ​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​ ​មិនមែន​ធ្វើ​ឲ្យ​លទ្ឋិ​ប្រជាធិបតេយ្យ​ដើរថយក្រោយ​នោះ​ទេ​ ​ហើយ​​កម្ពុជា​កំពុង​គោរ​ពសិទ្ឋ​មនុស្ស​ ​តាមរយៈ​គោលនយោបាយ​ជាច្រើន​ ​ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ដូចជា​ ​ទី១​ ​រដ្ឋាភិបាល​បាន​រៀប​ចំ​ប្រព័​ន្ឋ​ធានារ៉ាប់រង​សន្តិសុខ​សង្គម​ ​ការ​ផ្តល់​ប្រាក់​ដល់​ស្រ្តី​សម្រាលកូន​ ​ទី២​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ ​ជាក់ស្តែង​សេដ្ឋកិច្ច​កម្ពុជា​ ​សម្រេច​បា​នកំនើន​ជាមធ្យម៧ភាគរយ​ ​ក្នុងរយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ​ ​ហើយ​បាន​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ ​និង​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ ​មកកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​នៅ​ឆ្នាំ២០១៥ជាដើម​។​

ផល​ប៉ះពាល់​
​អ្នក​វិនិយោគ​ ​និង​អ្នក​ពាក់​ព័ន្​ឋ​នៅក្នុង​វិស័យ​នេះ​ ​សុទ្ឋ​តែ​និយាយ​ពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​ប្រសិន​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​នឹង​ត្រូវ​ដក​នា​រយៈពេល១៨ខែ​ខាងមុខ​។​

​សេដ្ឋវិទូ​ម៉ី​ ​កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ​ប្រសិន​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ត្រូវ​បាន​ដក​ ​ពិត​ណាស់​វា​នឹង​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​ប៉ុន្តែ​វា​ក៏​ជា​ពេល​ដែល​ធ្វើឲ្យ​យើង​ភ្ញាក់ខ្លួន​ ​ហើយ​ត្រូវ​ខិតខំ​ពង្រឹង​ខ្លួន​ឯង​ ​ធ្វើការ​កែទម្រង់​ ​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ដើម្បីកុំឲ្យ​យើង​ពឹងផ្អែក​គេ​ខ្លាំងពេក​។​

​លោក​បន្ត​ថា​ ​“​ការ​ធ្វើ​កំណែទម្រង់​ធ្វើឲ្យ​យើង​ឈឺចាប់​ ​តែ​យើង​ត្រូវតែ​ធ្វើ​ ​ហើយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កំពុង​គិត​គូ​ពី​បញ្ហា​នេះ​”​។​ លោក​បន្ត​ថា​ ​“​អ្វី​ត្រូវ​ធ្វើ​ ​គឺ​យើង​ត្រូវ​គិត​រយៈពេល​វែង​ចំពោះមុខ​ ​ព្រោះ​ការលុបចោល​ស្ថាប័ន​មួយចំនួន​ ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​”​។​

រោងចក្រ​សហគ្រាស​ផលិត​សម្លៀកបំពាក់​ ​ស្បែកជើង​ ​និង​សម្ភារៈ​ធ្វើដំណើរ​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ៨០ម៉ឺន​នាក់​ ​ដែល​កំពុង​ទទួល​បានផល​ប្រយោជន៍​ដោយ​ផ្ទាល់​ ​និង​អ្នកទទួល​បានផល​ប្រយោជន៍​ដោយប្រយោល​ជាច្រើន​លាន​នាក់​ទៀត​ ​រាប់ទាំង​អ្នកលក់​ចំណីអាហារ​ ​សេវាកម្ម​ពាក់​ព័ន្​ឋ​ ​និង​អ្នកមាន​ផ្ទះ​ជួល​ផង​ដែរ​។​

​ប៉ុន្តែ​សំណួរ​នៅ​ទីនេះ​គឺថា​ ​តើ​រោងចក្រ​ ​សហគ្រាស​នានា​នឹង​ចាកចេញ​ពី​កម្ពុជា​ឬទេ​?​ ​ប្រសិន​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ត្រូវ​ដកចេញ​ពី​កម្ពុជា​ ​ចម្លើយ​ស្ថិតនៅ​លើ​មូលដ្ឋាន​ទាំងនេះ​ ​ទី១​ ​រោងចក្រ​សហគ្រាស​ទាំងអស់​ ​នឹង​ទទួល​បានការ​លើកទឹកចិត្ត​បន្ថែម​ពី​រដ្ឋាភិបាល​ ​តាមរយៈ​ការ​លើក​លែង​ពន្ឋ​លើ​ប្រាក់ចំណេញ​ ​ការ​មិន​យក​ថ្លៃ​ទឹក​ ​ភ្លើង​ជាដើម​(​មិនទាន់​ប្រាកដ​)​ ​ទី២​ ​តម្លៃ​កំលាំង​ពលកម្ម​នៅ​កម្ពុជា​ ​ធៀប​ជាមួយ​ប្រទេស​វៀតណាម​ ​ថៃ​ ​កម្ពុជា​នៅ​មានតម្លៃ​ទាប​ជាងគេ​ ​ប៉ុន្តែ​បើ​រើ​ទៅកាន់​ប្រទេស​ឡាវ​ ​គឺ​ឡាវ​មិន​មាន​កំលាំង​ពលកម្ម​គ្រប់គ្រាន់​ទេ​ ​ទី៣​ ​បើ​រើ​ទៅកាន់​ប្រទេស​ភូមា​ ​ក៏​មិន​អាច​ដែរ​ ​ដោយសារ​ឡាវ​ប្រឈម​នឹង​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ដូច​កម្ពុជា​ ​ទី៤​ ​បើ​ទៅកាន់​ប្រទេស​បង់ក្លាដេស​ ​ក៏​មិន​អាច​ដែរ​ ​ព្រោះ​រោងចក្រ​ ​សហគ្រាស​នៅ​ទីនោះ​មាន​ច្រើនពេក​រួច​ទៅ​ហើយ​។​

​ទី៥​ ​រដ្ឋាភិបាល​បាន​និង​កំពុង​លើកទឹកចិត្ត​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​តាមរយៈ​ការ​លុប​ចោល​ប្រព័​ន្ឋ​ត្រួតពិនិត្យ​ការនាំចេញ​ ​ចូល​ទំនិញ​ ​លុបចោល​ស្ថាប័ន​កាំសាប​ ​និង​កែទម្រង់​ស្ថាប័ន​កាំកុងត្រូល​ផង​ដែរ​ ​និង​ទី៥​ ​រដ្ឋាភិបាល​នឹង​រក​វិធី​ប៉ះប៉ូវ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​វិនិយោគ​ ​នៅ​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ​ព្រោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ​មិន​អនុញ្ញាត្ត​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ដួល​រំលំ​នោះ​ទេ​ ​ព្រោះ​បើ​សេដ្ឋកិច្ច​ដួល​រលំ​ ​នឹង​មានកល​យុគ​កើតឡើង​ ​ហើយ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​នឹង​មិន​អាច​រក្សា​បាន​ឡើយ​។​

​ពេលវេលា​សំរាប់​ការ​រួបរួម​
​ក្នុង​កំឡុង​ពេល​ប្រទេស​ថៃ​ជួប​វិបត្តិ​ ​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ ​លោក​ស្រី​យីង​ឡាក់​ ​ស៊ី​ណា​វ៉ា​ត្រា​ ​បាន​អញ្ជើញ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​អា​ភី​ស៊ី​ត​ ​វេចា​ជីវា​មក​ពិគ្រោះ​យោបល់​ ​ទោះជា​មេដឹកនាំ​ទាំងពីរ​ធ្លាប់​មាន​អរិភាព​ជាមួយគ្នា​ក្តី​ ​ប៉ុន្តែ​ដើម្បី​រួមគ្នា​ជួយ​សង្រ្គោះ​សេដ្ឋកិច្ច​ ​និង​ប្រទេស​របស់​ពួកគេ​ ​លោក​ស្រី​យីង​ឡាក់​បាន​បន្ទន់​ឥរិយាបទ​ ​ដើម្បី​ប្រជាជាតិ​របស់​ខ្លួន​។​

​ផ្ទុយទៅវិញ​ ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​ ​លោក​សម​ ​រង្ស៊ី​ ​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​កម្ពុជា​ ​ហើយ​នៅពេល​អឺរ៉ុប​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​អង្ករ​របស់​កម្ពុជា​ ​លោក​ស្រែកជ័យឃោស​អបអរសាទរ​ ​និង​ចាត់ទុក​វា​ជា​ស្នាដៃ​របស់​លោក​។​

ល្បែង​នយោបាយ​ ​ដើម្បី​ដណ្តើម​អំណាច​ផ្ទាល់ខ្លួន​ ​ដោយ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បែបនេះ​ ​មិន​គួរ​មាន​ក្នុង​សន្តាន​របស់​លោក​ ​ឬ​អ្នកនយោបាយ​ខ្មែរ​ឡើយ​។​ ​លោក​ធ្វើបែប​នេះ​ជា​ការត្រឹមត្រូវ​សំរាប់​ខ្លួនឯង​ ​និង​ក្រុម​របស់​លោក​មួយចំនួន​ ​ប៉ុន្តែ​មិន​សមស្រប​ ​និង​មិន​ឆ្លើយតប​សតិ​សប្ប​ជ្ជញ្ញៈ​របស់​ជាតិសាសន៍​មួយ​នោះ​ទេ​។​

​ក្នុង​ភាពជា​មនុស្ស​ ​យើង​អាច​មានការ​គិតខុស​គ្នា​ ​ទទួល​មនោគមវិជ្ជា​ខុសគ្នា​ ​តែ​មនុស្ស​មាន​វិចារណញ្ញាណ​ ​ដែល​អាច​បែងចែក​រវាង​ខុស​និង​ត្រូវ​ ​ហេតុនេះ​ការវិភាគ​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ ​និង​ឈរ​លើ​មូលដ្ឋាន​ផលប្រយោជន៍​ជាតិ​ជាធំ​ ​គួរតែ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ផ្លាស់​ប្តូរ​ទិសដៅ​នយោបាយ​របស់​ខ្លួន​ ​ដើម្បីឲ្យ​ជាតិ​រស់​។​

​ដើម្បី​ទទួល​បាន​ប្រជាប្រិយ​ភាព​ ​លោក​សម​ ​រង្ស៊ី​ខ្លួនឯង​អាច​បញ្ចុះបញ្ចូល​សហគមន៍​អឺរ៉ុប​ ​ដើម្បីកុំឲ្យ​ពួកគេ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​កម្ពុជា​ ​គឺជា​ដំណោះស្រាយ​ល្អ​មួយ​ ​ហើយ​លោក​សម​ ​រង្ស៊ី​នឹង​កាន់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ ​និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ ​ខណៈ​ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​“​កម្ពុជា​មិន​យក​អធិបតេយ្យ​ភាពជា​តិ​ ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​នោះ​ទេ​”​។​

​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​ការ​លំបាក​តែ​មិន​ដួល​រលំ​
​ពិតហើយ​រឿង​ដែល​មិន​អាច​ប្រកែក​បាន​ ​គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ក្នុងរយៈពេល​ខ្លី​មួយ​ ​បើ​យើង​និយាយ​ថា​មិន​មានផល​ប៉ះពាល់​ ​វា​ជា​ការកុហក​ខ្លួនឯង​ ​ប៉ុន្តែ​មិន​ដួល​រលំ​នោះ​ទេ​ ​ដោយសារ​វិស័យ​សំ​ខាន់​ៗ​ចំនួន៣​ ​នៅតែ​មាន​ភាព​រ៉ឹង​មាំ​នៅឡើយ​ ​ទោះជា​ក្នុងចំណោម​វិស័យ​នៅសល់​ចំនួន៣​ ​វិស័យ​ចំនួន​ពីរ​នឹង​រង​ផល​ប៉ះពាល់​ក្តី​ ​ប៉ុន្តែ​តាមរយៈ​កំណែ​ទម្រង់​​របស់​រដ្ឋាភិបាល​ ​តាមរយៈ​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ​តាម​រយៈ​កំនើ​ននិង​គោល​នយោបាយ​លើកទឹកចិត្ត​ ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​បង្កើន​ការ​វិនិយោគ​កាន់តែ​ច្រើន​ ​និង​លំហូរ​ជំនួយ​ផ្ទាល់​ពី​ប្រទេស​ចិន​ ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​ជាមួយ​ចិន​ ​និង​បណ្តា​ប្រទេស​ជា​មិត្ត​ដទៃទៀត​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ​និង​មិន​ប្រឈមមុខ​នឹង​​ការ​ជាប់​គាំង​ឬ​ដួល​រលំ​នោះ​ទេ​។​

ហេតុនេះ​អារម្មណ៍​ភ័យខ្លាច​មិន​គួរ​កើតមាន​ខ្លាំងពេក​នោះ​ទេ​ ​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​បាន​ធ្វើ​ពិពិធ​កម្ម​ ​ហើយ​រដ្ឋាភិបាល​បាន​ ​និង​កំពុង​ធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​ ​និង​បាន​និង​កំពុង​ធ្វើឲ្យ​ប្រាកដ​ថា​ ​“​កម្ពុជា​អាច​ឈាន​ចេញពី​ប្រទេស​មាន​ប្រាក់ចំណូល​ ​មធ្យម​កម្រិតទាប​ ​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ ​នៅ​ឆ្នាំ២០៣០ខាងមុខ​”​៕​

1 COMMENT

  1. សួរថា យើងយកនយោបាយប្រទេសកម្ពុជាទៅប្រៀបធៀបនឹងប្រទេសថៃបច្ចុប្បន្ននេះ តើវាដូចគ្នាឬអត់? តើប្រទេសថៃមានបានរំលាយបក្សជាគូប្រកួតដ៏ធំដែលអ្នកមានឥទ្ធិពលខ្លាចនោះអត់? តែកម្ពុជាធ្លាក់ដល់ដំណាក់កាលនេះក៏ដោយសារការរំលាយបក្សប្រឆាំងដែលជាគូប្រកួតទម្ងន់ប្រហាក់ប្រហែលមួយដោយក្រុមអ្នកមានអំណាចនៃបក្សកាន់អំណាចគ្មានពីរក្នុងប្រទេសខ្មែរ។ សួរថា បើមិនមានការរំលាយបក្សប្រឆាំងដ៏ធំដែលមានកម្លាំងប្រកួតប្រជែងនោះ តើស្ថានភាពកម្ពុជាធ្លាក់ដូចបច្ចុប្បន្នទេ? តើក្រុមណាដែលត្រូវបន្ទោស? ហើយដាវអជ្ញាសឹកដែលអារកាត់ឲ្យកម្ពុជាទៅរកស្ថានភាពដើមវិញ វាស្ថិតនៅលើដៃនរណា បក្សប្រឆាំងឬ? តើត្រូវបន្ទោសនរណា បក្សប្រឆាំង? នេះជាការគិតឃើញដោយសាមញ្ញប៉ុណ្ណោះ អរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here