​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​សាងសង់​សំណង់​នៅ​កម្ពុជា​ ​ត្រូវ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន

0

ដោយ:ហ្វី អូណា
ភ្នំពេញ:​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​សាងសង់​សំណង់​នៅ​កម្ពុជា​ ​ត្រូវ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​ ​និង​បំផុស​ចលនា​លើក​តម្កើង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ​នៅ​តាម​សំណង់​នានា​ទូទាំង​ប្រទេស​។​

​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ម​ន្រ្តី​រាជការ​ ​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បញ្ជាក់​ថា​ ​ការងារ​អាទិភាព​របស់​​​ក្រសួង​ ​គឺ​ជំរុញ​ស្ថាបត្យកម្ម​ខ្មែរ​ ​សាងសង់​ដោយ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​។​ ក្នុង​នោះ​មាន​រចនាបថ​ខ្មែរ​ទំនើប​ ​រចនា​បទ​ខ្មែរ​សហសម័យ​ ​និង​ជំរុញ​ចលនា​ឱ្យ​កាន់តែ​ផុស​ផុល​ ​ដើម្បី​លើក​តម្កើង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ​ ​ជាពិសេស​ត្រូវ​ពង្រឹង​គុណភាព​ ​និង​សុវត្ថិភាព​សំណង់​។​

​លោក​បន្ត​ថា​ ​លើស​ពី​នេះ​ ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ន​គ​រូប​នី​យ​កម្ម​ ​តាមរយៈ​ការ​រៀបចំផែនការ​អភិវឌ្ឍ​ទីក្រុង​ ​ទីប្រជុំជន​ ​នៅ​ថ្នាក់​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឃុំ​ ​សង្កាត់​ ​នៅ​ទូទាំង​រាជធានី​-​ខេត្ត​ ​ដើម្បី​ឱ្យ​ស្រប​ទៅតាម​ទស្សនាទាន​ទីក្រុង​ស្អាត​ ​ទីក្រុង​ឆ្លាត​ ​និង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​។​ ​ចំពោះ​ការងារ​លំនៅឋាន​ ​គឺ​ជំរុញ​ឱ្យ​មាន​ការរៀបចំ​លំនៅឋាន​សមរម្យ​ដែល​គួរ​ឱ្យ​រស់នៅ​ ​និង​មាន​បរិស្ថាន​ល្អ​ប្រកបដោយ​សុខដុម​ ​តាមរយៈ​រៀបចំ​គំរូ​ផ្ទះ​សម្រាប់​យកជា​មូលដ្ឋាន​ ​ព្រមទាំង​រៀបចំ​ឱ្យ​មាន​បុរី​គំរូ​នៅ​តាម​ជនបទ​ ​ជាពិសេស​កែ​លម្អ​លំនៅឋាន​ភូមិ​ចាស់​ ​និង​គំរូ​លំនៅឋាន​សម្រាប់​ទីតាំង​ថ្មីៗ​។​​លោក​បន្ថែម​ថា​ ​ក្រសួង​ក៏​ផ្ដោ​ត​លើ​ការងារ​លំនៅឋាន​សម្បទាន​ដី​សង្គមកិច្ច​ ​តាមរយៈ​ការ​អភិវឌ្ឍ​លំនៅឋាន​ដី​សង្គមកិច្ច​ ​ប្រកបដោយ​ចីរភាព​ ​ពិសេស​ផលិតកម្ម​កសិកម្ម​ ​ប្រព័ន្ធ​គាំពារ​សង្គមកិច្ច​ ​សេវា​អប់រំ​និង​សុខាភិបាល​ ​ព្រមទាំង​សេវា​សង្គមកិច្ច​នានា​ ​ដែល​អាច​ទ្រទ្រង់​ការ​អភិវឌ្ឍ​សហគមន៍​ ​ពិសេស​និរន្តរភាព​ជីវភាព​ ​និង​សេដ្ឋកិច្ច​គ្រួសារ​។​ ​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ចំពោះ​ការ​លើក​ម្ពស់​ការ​យល់​ដឹង​ក្នុង​វិ​ស​័​យ​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ និង​សំណង់​ ​គឺជា​ការងារ​អាទិភាព​ ​ដើម្បី​លើក​កិត្យានុភាព​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ​ដែល​អនុញ្ញាត​ឱ្យ​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​លើ​កម្ពុជា​ ​ព្រមទាំង​ផ្តល់​ព័ត៌មាន​ ​ចំណេះ​ដឹង​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​។​

​ការ​លើក​ក​ម្ពស់​សេវា​សាធារណៈ​ទំនើប​ ​និង​ការ​គ្រប់គ្រង​ទិន្នន័យ​ ​ដើម្បី​ផ្តល់​សេវា​លឿន​ ​រហ័ស​ ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​ងាយស្រួល​ ​និង​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​​លោក​ ​សាយ​ ​សំ​អា​ល់ ​បញ្ជាក់​ថា​ ​ការងារ​អាទិភាព​របស់​​​ក្រសួង​ផ្អែកលើ​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​ដោយ​ផ្តោត​លើ​ការងារ​រៀបចំ​គោល​នយោបាយ​ ​ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ជាក់​ស្តែង​ ​និង​អនុវត្ត​ឆ្ពោះទៅ​រក​លទ្ធផល​។​​លោក​បន្ថែម​ថា​ ​សម្រាប់​ការងារ​ក្នុង​អាណត្តិ​ទី​៧​ ​គឺ​បន្តម​រត​ក​សមិទ្ធផល​នៃ​រដ្ឋបុរស​របស់​កម្ពុជា​ ​ជាពិសេស​ព្រះករុណា​សម្តេច​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ដែល​បាន​ទាមទារ​ឯករាជ្យជាតិ​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​បាន​តស៊ូ​លះបង់​គ្រប់បែបយ៉ាង​ ​ដើម្បី​រំដោះ​ជាតិ​ ​និង​អភិវឌ្ឍ​ប្រទេស​។​ ​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​បាន​បន្ត​ដំណើរ​មក​ដល់​សហសម័យ​កម្ពុជា​ ​ដែល​ជា​យុគ​សម័យ​ទំនើប​ ​នៃ​ការ​បន្ត​ដំណើរ​រីក​ចម្រើន​ទៅ​មុខ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​។​

​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​លោក​ ​ស៊ុំ​ ​ម៉ាប់​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​គិត​មកទល់​ពេលនេះ​ ​លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួង​ខាងលើ​ ​ដែល​បាន​ជំរុញ​ឱ្យ​សាងសង់​សំណង់​ដោយ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​នៅឡើយ​។​​លោក​បន្ថែម​ថា​ ​ការ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​នៅ​លើ​សំណង់​នានា​នៅ​កម្ពុជា​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​ ​គឺជា​រឿង​ល្អ​។​​លោក​ ​លី​ ​រស្មី​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ធ្លាប់​លើក​ឡើង​ថា​ ​ទឹកដី​ខ្មែរ​ ​ត្រូវ​មាន​លក្ខណៈ​ជាខ្មែរ​ ​ដ្បិត​តែ​ឥឡូវ​ជា​សម័យកាល​ភា​វូប​នី​យ​កម្ម​ ​ដែល​ស្ថាបត្យកម្ម​ ​មាន​លក្ខណៈ​ទំនើប​ច្រើន​ ​ដូច្នេះ​ ​នៅ​ភ្នំពេញ​ ​ក៏ដូចជា​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ ​គឺ​ត្រូវការ​ស្ថាបត្យកម្ម​ដែល​មាន​អត្តសញ្ញាណ​ ​មាន​អត្តចរិត​ ​និង​មានព្រលឹង​ជាខ្មែរ​ច្រើន​។​

​លោក​បន្ថែម​ថា​ ​ការរៀបចំ​ន​គ​រូប​នី​យ​កម្ម​ទីក្រុង​ ​គឺ​ត្រូវការ​ទាំង​ស្ថាបត្យកម្ម​ទំនើប​ ​និង​ស្ថាបត្យកម្ម​បុរាណ​ ​នៅ​ជាមួយគ្នា​ ​ប៉ុន្តែ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ទីក្រុង​នានា​នៅ​កម្ពុជា​ ​គឺ​ភាគច្រើន​សម្បូរ​អគារ​បែប​ទំនើប​ ​នៅឡើយ​កង្វះខាត​អគារ​ដែល​មាន​លក្ខណៈ​ខ្មែរ​។​​លោក​ ​លី​ ​រស្មី​ ​លើកទឹកចិត្ត​ឱ្យ​មានការ​បញ្ចូល​នូវ​រចនា​ប​ខ្មែរ​ ​នៅ​តាម​សំណង់​ ​អគារ​ឯកជន​ ឱ្យ​បាន​កាន់តែ​ច្រើន​។​​លោក​បញ្ជាក់​ថា​៖​ ​«​អគារ​ដែល​គួរ​ត្រូវ​មាន​លក្ខណៈ​ខ្មែរ​នោះ​ ​មាន​សារមន្ទីរ​ ​រោងមហោស្រព​ ​សាលារៀន​ ​អគារ​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ​ ​អគារ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​ដួង​ព្រលឹង​របស់​ខ្មែរ​ ​ដែល​បម្រើ​ដល់​មុខងារ​ប្រើប្រាស់​ទាក់ទង​នឹង​វប្បធម៌​ ​ឬ​ក្រសួង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ ​គួរតែ​មាន​លក្ខណៈ​ជាខ្មែរ​»​៕​​​

LEAVE A REPLY

Please enter your comment!
Please enter your name here