ដោយៈ គង់ សូរិយា
កែបៈ ការមានត្រឹមក្តីស្រម៉ៃ មិនគ្រប់គ្រាន់ទេ តែអ្នកអភិវឌ្ឍន៍ត្រូវមានគំនិតច្នៃប្រឌិត មានមូលដ្ឋានទុនគ្រប់គ្រាន់ និងចក្ខុវិស័យច្បាស់លាស់ ទើបសមិទ្ឋផលដ៏លេចធ្លោមួយអាចលេចរូបរាងឡើង។
គំរោងដីលំហែរ ដែលបំពេញដោយហេដ្ឋារចនាសម្ព័ន្ឋ ពោរពេញដោយភាពទាក់ទាញ ផ្សារភ្ជាប់ជាមួយធម្មជាតិជុំវិញ បានធ្វើឲ្យគំរោងឆ្នេរសមុទ្រកោងកាង ដែលបាននិងកំពុងចំណាយទុនប្រមាណ៧លានដុល្លារ នៅតែដំណើរការ និងទាក់ទាញអតិថិជនបានកាន់តែច្រើន ទោះបីគំរោងភាគច្រើនបានជាប់គាំងក្តី។
អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ គំរោងនេះបានវិវត្តន៍កាន់តែប្រសើរ ជាមួយការពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដាំដើមឈើ និងជីកព្រែកសប្បនិម្មិតបានបញ្ចប់១០០ភាគរយ។ លោកបន្តថា “មូលដ្ឋានទុននៃគំនិត និងមូលដ្ឋានទុនផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យគំរោងមួយទទួលបានជោគជ័យ និងអាចឈរជើងបាននៅក្នុងទីផ្សារ”។ លោកបន្តថា “យើងនៅតែប្រកាន់យកការធ្វើពិត ធ្វើលឿន ធ្វើលើសពីក្តីស្រម៉ៃអតិថិជន ដើម្បីឲ្យអតិថិជនរបស់យើងស្ងប់ចិត្ត និងទទួលបានដីលំហែរពិតប្រាកដ”។ គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសម្រេចបានការលក់ប្រមាណ៧០ភាគរយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋ ក៏សម្រេចបានប្រមាណ៩០ភាគរយផងដែរ។
លោកCooler Tanបានបន្តថា លើសពីអ្វីដែលយើងបានកំពុងធ្វើ គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងបើកដំណើរការសមុទ្រកោងកាង ដែលផ្តោតលើរសជាតិអាហារពិសេស គឺបង្កងទឹកសាប ដែលមានឱជារសយ៉ាងពិសេស និងជាបង្កងដែលនៅស្រស់ និងរស់រវើក ដែលមិនបាត់បង់ឱជារសនោះឡើយ។
ទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះក្តី ប៉ុន្តែក្រុមហ៊ុនYoungsia Real Estate នៅតែដំណើរការបើកលក់គំរោងថ្មី គឺបូកគោលែន៦ ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤៣។ គំរោងនេះ បាននិងពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីអតិថិជនផងដែរ ដោយសារទី១ ម្ចាស់គំរោងបានផ្តល់ទំនុកចិត្តដល់អតិថិជន ដោយសារនិយាយពិត ធ្វើពិត ទី២ គំរោងព័ទ្ឋជុំវិញដោយធម្មជាតិ ភ្នំ និងតំបន់ទេសភាពខៀវស្រងាត់។
ទី៣ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមានភាពល្អប្រសើរ ទី៤ មានការដាំដើមឈើត្រឈឹងត្រឈៃ និងសួនច្បារកំសាន្តដ៏ស្រស់ស្អាត និងទី៥ មានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែន៕