ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងពេលទស្សនកិច្ចនៅអាមេរិក សម្តេចជួបអ្នកធ្វើធុរកិច្ចរបស់អាមេរិកចំនួន៥៨ក្រុមហ៊ុន។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ២០,០០០នាក់នាព្រឹកថ្ងៃទី៣ តុលានេះថា “នាពេលខាងមុខនឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា”។
សម្តេចធិបតីបានបន្តថា រយៈពេលជាង៤០ថ្ងៃ រាជរដ្ឋាភិបាល បានធ្វើការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ ខណៈក្រុមវិទ្យុប្រឆាំងក្រៅស្រុក ប្រឹងប្រែងផ្សព្វផ្សាយញុះញង់ឱ្យពលរដ្ឋស្អប់រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រឿងបញ្ហារបស់ប្រជាពលរដ្ឋ សម្តេចត្រូវយកចិត្តទុកដាក់ទាំងអស់។ តែរឿងបញ្ហារបស់ប្រជាពលរដ្ឋ គឺសម្តេចត្រូវនិយាយ ដោយឡែករឿងពន្ធផ្តើមចេញពីសម្ភាសន៍របស់លោកគង់ វិបុល គឺសម្តេចឱ្យសាមីស្ថាប័នជាអ្នកបកស្រាយ។
សម្តេចធិបតីបន្តថា សម្តេចតាមដានរាល់បញ្ហារបស់ប្រជាពលរដ្ឋ តែសម្តេចរុញឱ្យអាជ្ញាធរពាក់ព័ន្ធជាអ្នកពិនិត្យ និងដោះស្រាយ។ តើចាំបាច់ត្រូវឱ្យនាយករដ្ឋមន្ត្រីចេញមុខដោះស្រាយគ្រប់រឿងឬ៕