ជប៉ុនអនុវត្តន៍ការយកពន្ធពីភ្ញៀវទេសចរនៅទីសក្ការបូជាអណ្តែតទឹកដ៏ល្បីល្បាញ

0

ដោយៈ តែម សុខុម

តូក្យូ: ទីសក្ការបូជាដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសជប៉ុន Itsukushima ពេលនេះត្រូវបានអាជ្ញាធរអនុវត្តន៍ ការយកពន្ធពីភ្ញៀវទេសចរ ដើម្បីកុំឱ្យភ្ញៀវបាក់ទៅទីនោះភ្លូកទឹកភ្លូកដីខ្លាំងពេក។

ទីសក្ការបូជាមានទ្រង់ទ្រាយ ជាខ្លោងទ្វារពណ៌ទឹកក្រូចភ្លឺ ដែលមើលទៅហាក់ដូចជាអណ្ដែតយ៉ាងអស្ចារ្យ នៅក្នុងបឹងនេះបានស្ថិតក្នុងចំណោមកន្លែងថតរូបដ៏ស្រស់ស្អាតបំផុត និងល្បីល្បាញបំផុតក្នុងប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា។

មានភូមិសាស្ត្រស្ថិតនៅក្នុងទីក្រុង Hatsukaichi នៃ Hiroshima ទីសក្ការបូជានេះ គឺជាផ្នែកមួយនៃទីសក្ការបូជា ដែលមានអាយុកាល១.៤០០ឆ្នាំ ក្នុងសាសនាស៊ីនតូ (Shinto) ដែលត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។Itsukushima Shrine - Miyajima Travelដោយសារមានរូបរាងដ៏ទាក់ទាញ ទីសក្ការបូជានេះបានក្លាយជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ដែលសូម្បីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បានទៅទស្សនកិច្ចនៅទីនោះដែរកាលពីដើមឆ្នាំនេះ។

បន្ទាប់ពីមើលឃើញទីសក្ការបូជា Hatsukaichi ទទួលបានភ្ញៀវទេសចរច្រើនខ្លាំងពេក ទើបក្រុមមន្ត្រីជប៉ុន បានអនុវត្តការយកពន្ធពីភ្ញៀវទេសចរ ដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។

ពេលនេះភ្ញៀវទេសចរក្នុងម្នាក់ ដែលមកលេងទីសក្ការបូជា Hatsukaichi ត្រូវបង់ប្រាក់១០០យ៉េន (៦៧សេនដុល្លារ) ហើយប្រសិនបើភ្ញៀវទេសចរណា ចាប់អារម្មណ៍ចង់មកលេងទីនេះច្រើនដងអាចទិញប័ណ្ណ ចូលទស្សនាតម្លៃ៥០០យ៉េន (៣,៣៣ដុល្លារ) ដែលមានសុពលភាព១ឆ្នាំ។

ប្រាក់ដែលប្រមូលបានពីភ្ញៀវទេសចរ នឹងទុកសម្រាប់សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដូចជា បន្ទប់ទឹកសាធារណៈ ការថែទាំស្ថាបត្យកម្មនៃទីសក្ការបូជានេះ និងជំរុញទេសចរណ៍ធម្មជាតិនៅក្នុងតំបន់៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here