កម្ពុជារកចំណូលបាន៤២៤លានដុល្លារពីការនាំចេញកង់ក្នុងរយៈពេល៩ខែដំបូង

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃពុធថា កម្ពុជាបាននាំចេញកង់ ដែលមានតម្លៃ៤២៤លានដុល្លារទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣នេះ ដែលជាការថយចុះចំនួន៤២,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កង់ “Made-in-Cambodia” ត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និងចិន ក្នុងចំណោមប្រទេសដទៃទៀត។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ការធ្លាក់ចុះនេះគឺដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់សកល ដែលបណ្តាលឱ្យមានការថយចុះនៃការបញ្ជាទិញ” ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កង់គឺជាផលិតផលផលិតកម្មដ៏សំខាន់មួយរបស់កម្ពុជាសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានរោងចក្រផលិតកង់ចំនួន៥ ដែលរោងចក្រទាំងអស់នោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here