រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ

0

ដោយៈ ជេស៊ីកា

        ប៉េកាំងៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងចំណោមកិច្ចព្រៀមព្រៀងទាំងនោះរួមមាន  ទី១ ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។ ទី២ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។ ទី៣ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។

គំរោងព្រែកជីកហ្វូណនតេជោ ត្រូវបានក្រសួងសាធារណៈការនិងដឹកជញ្ជូនប្រកាសថា បានបញ្ចប់ការសិក្សា១០០ភាគរយហើយ ដោយមិនមានផលប៉ះពាល់បរិស្ថាន និងលំហូរទឹកនោះឡើយ។ គំរោងជាប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នេះ មានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here