គំរោងដីលំហែរបូកគោលែន១ អមជាមួយទេសភាពជើងភ្នំបូកគោបានបញ្ចប់តាមផែនការ

0

ដោយៈ គង់ សូរិយា

        កំពតៈ អមដោយទេសភាពដ៏ខៀវស្រងាត់ នាជើងភ្នំបូកគោ បានធ្វើឲ្យគំរោងបូកគោលែន១ បានទទួលជោគជ័យទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញដីលំហែរ។ គំរោងនេះ ស្ថិតនៅលើផ្លូវលេខ៣២ ជាផ្លូវឡើងភ្នំបូកគោឬទៅកាន់ទីក្រុងឆ្លាតវៃបូកគោ ដែលមានផ្ទៃដីសរុប៧ហិកតា និងមានឡូត៏ដីសរុបជាង២០០ឡូត៍។

នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុនYoungsia Real Estate អ្នកនាងហ៊ាង ពណ្ណរី បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ជាមួយនឹងទំនុកចិត្តផ្តើមចេញពីទីនេះ បានធ្វើឲ្យក្រុមហ៊ុនពង្រីកគំរោងជាច្រើន ដូចជាបូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរដសមុទ្រកោងកាង និងគំរោងខឋានសួគ៌លំហែរជាដើម។

អ្នកនាងបានបន្តថា គំរោងបូកគោលែន១មានលក្ខណៈពិសេសជាច្រើន ដូចជាផ្លូវភ្លោះទំហំ១៨ម៉ែត្រ សួនច្បារនៅចំកណ្តាល ខ្លោ​ងទ្វារដ៏ស្រស់ស្អាត ផ្ទះអាជីវកម្ម និងមានការតភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត ពិសេសផ្លូវក្នុងគំរោងនេះសុទ្ឋតែអ៊ុតកៅស៊ូ និងមានការដាំផ្កាដ៏ស្រស់ស្អាត នៅមុខគំរោងដីលំហែរនិមួយៗផងដែរ។  ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានមូលដ្ឋានទុនរ៉ឹងមាំមិនគ្រប់គ្រាន់ទេ ប្រសិនជាគំរោងអភិវឌ្ឍន៍របស់យើងមានតែរូបភាពនៅក្នុង3D យើងនឹងសម្លាញ់វិស័យនេះ ប៉ុន្តែប្រសិនជាយើងធ្វើពិតប្រាកដ និងធ្វើស័ក្តិសមជាដីលំហែរ ទីផ្សារនេះនៅតែមានឱកាសរីកចម្រើនលឿនបន្តទៀត។

លោកបន្តថា “ជាក់ស្តែងទោះជាមានវិបត្តិ ប៉ុន្តែគំរោងរបស់យើងនៅតែលក់បានដដែល គ្រាន់តែមានល្បឿនយឺតជាងមុនបន្តិច”។ លោកបន្តថា “យើងបាននិងកំពុងធ្វើឲ្យអតិថិជនគាំទ្រ និងទទួលបានទំនុកចិត្ត ដោយសារយើងធ្វើពិត ធ្វើលឿន និងអភិវឌ្ឍន៍គំរោងមួយ ដែលមានលក្ខណៈលំហែរពិតប្រាកដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here