មហាយក្សចិន បញ្ជាឱ្យបណ្ដាធនាគាររដ្ឋពន្យារពេលទារបំណុលរបស់រដ្ឋបាលមូលដ្ឋានជាង១០ទ្រីលានដុល្លារ

0

សុខុម
បាងកកៈ
ប្រភពច្បាស់ការទម្លាយឱ្យដឹងថា មហាយក្សចិន បានបញ្ជាឱ្យបណ្ដាធនាគាររដ្ឋពន្យារពេលទារបំណុលមានស្រាប់ដែលរដ្ឋបាលមូលដ្ឋានជំពាក់ ដោយត្រូវផ្ដល់កម្ចីរយៈពេលវែងជាងមុន និងអត្រាការប្រាក់ទាបជាងមុន។

ចំណាត់ការនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីកាត់បន្ថយហានិភ័យបំណុលនៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា បណ្ដារដ្ឋបាលក្រុងដែលកំពុងជាប់ផុងក្នុងបំណុលបានបង្កហានិភ័យយ៉ាងធំដល់សេដ្ឋកិច្ចចិន និងប្រហែលជាបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះទៀតផង ស្របពេលវិស័យអចលនទ្រព្យចិន ធ្លាក់កាន់តែជ្រៅ ការវិនិយោគច្រើនលើសលប់ក្នុងពេលជាច្រើនឆ្នាំមកនេះលើហេដ្ឋារចនាសម្ព័ន្ធ និងថ្លៃចំណាយកើនឡើងនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃវិបត្តិកូវីដ-១៩។
បំណុលរបស់រដ្ឋបាលមូលដ្ឋានបានឈានដល់១២,៦ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង៧៦%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះក្នុងឆ្នាំ២០២២ ដោយកើនឡើងពី៦២,២%ក្នុងឆ្មាំ២០១៨។

មួយផ្នែកនៃបំណុលនោះគឺជាបំណុលបោះផ្សាយសញ្ញាប័ណ្ណ ដែលក្រុងនានាប្រើប្រាស់ដើម្បីកៀរគរមូលធិនិសម្រាប់ចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជាញឹកញាប់ធ្វើឡើងតាមការជំរុញរបស់រដ្ឋាភិបាលថ្នាក់ជាតិ នៅពេលខ្លួនត្រូវការជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមប្រភពឱ្យដឹងថា ធនាគារកណ្ដាលចិន (PBOC) បានចេញបញ្ជាកាលពីសប្ដាហ៍មុនឱ្យធនាគាររដ្ឋធំៗពន្យាររយៈពេលនៃកម្ចី កែសម្រួលផែនការសងត្រលប់ និងកាត់បន្ថយអត្រាការប្រាក់នៃកម្ចីមិនទាន់ទូទាត់៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here