កាលប្រឡងទុតិយភូមិ ក៏ជិតមកដល់ សិស្សានុសិស្សត្រូវត្រៀមខ្លួនចូលសមរភូមិប្រយុទ្ធ ដើម្បីទទួលបានសមិទ្ធផលដែលខ្លួនចង់បានរៀងៗខ្លួន។ មានសិស្សជាច្រើនប៉ងប្រាថ្នាចង់បានទិទ្ទេសA និងនិទ្ទេសផ្សេងៗទៀត ដែលសក្តិសមជាមួយសមត្ថភាពរបស់ខ្លួន។ មានប្អូនៗជាច្រើន កំពុងសប្បាយចិត្ត រំភើបត្រេកអរ ហើយខ្លះទៀតកំពុងភ័យបុកពោះ
ព្រោះខ្លាចធ្វើមិនបានល្អ។ យ៉ាងណាមិញ កញ្ញា សេន ស៊ីណា ជាអតតីសិស្សនិទ្ទេសA មកពីវិទ្យាល័យ សខេង កន្ទឺ២ ខេត្តបាត់ដំបង និងជានិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាន់ទី៥ និងកំពុងហាត់ការការងារជាក់ស្តែងជាំនួយការគណនេយ្យ ហិរញ្ញវត្ថុ និងជាក្រុមIdol អ្នកបន្តវេន។ កញ្ញា សេន ស៊ីណា បានចែករំលែក ល្បិចវ៉ៃឆ្លាត ឆក់យកនិទ្ទេសA ក្នុងការប្រឡងក្នុងពេលខាងមុខនេះ ៖
- ផ្ដោតលើមុខវិទ្យាដែលប្រឡង ៖
- ថ្នាក់សង្គមផ្ដោតលើការទន្ទេញ
- ថ្នាក់វិទ្យាសាស្រ្តផ្ដោតលើការអនុវត្តលំហាត់ឱ្យបានច្រើន
- ចង់បាននិទ្ទេសល្អត្រូវរៀនឱ្យបានច្រើន ចេះគ្រប់មុខវិទ្យា
- រៀបចំមេរៀនត្រៀមបាក់ឌុប ៖
- សង្ខេបមេរៀនខ្លីៗទៅតាមមុខវិជ្ជានីមួយៗដាក់ដោយឡែក
- មេរៀនតាមមេរៀន រូបមន្តតាមរូបមន្តដើម្បីងាយស្រួលរំលឹក និងចំណេញពេលវេលា
- ពង្រឹងសមត្ថភាព ៖
- បែងចែកកាលវិភាគរៀនឱ្យបានច្បាស់លាស់
- ពេលណាត្រូវទន្ទេញ ពេលណាត្រូវធ្វើលំហាត់
- យកចិត្តទុកដាក់ខ្លាំងទៅលើមុខវិទ្យាដែលនៅខ្វះចន្លោះ
- រកវិធីសាស្រ្តស្ដារមុខវិទ្យាដែលនៅខ្សោយ កុំបោះបង់ចោលឱ្យសោះ
- ចំណែកឯមុខវិទ្យាដែលចេះហើយក៏ត្រូវរំលឹកជាប្រចាំដូចគ្នា
- ព្យាករណ៍ទុកមុន ៖ ពេលវេលាកាន់តែកៀក ប្រសិនបើមិនដឹងថាត្រូវមើលអ្វី?ត្រៀមអ្វី? កុំទាន់ភ័យ
- ត្រូវត្រៀមខ្លួនសម្រាប់តែការប្រឡងទៅបានហើយ
- មើលតែមេរៀនណា លំហាត់ណាដែលគិតថាមានភាគរយច្រើនអាចចេញពេលប្រឡង
- ប្រៀបធៀបសមត្ថភាពខ្លួនឯងជាមួយនឹងវិញ្ញាសាឆ្នាំចាស់ ដើម្បីដឹងពីកម្រិតបាក់ឌុបផងដែរ
- ត្រៀមខ្លួនបានរួចរាល់ ៖
- សម្រួចសមត្ថភាពខ្លួនឯងជាបណ្ដើរៗ
- តាមដានព័ត៌មាន និងស្វែងយល់បន្ថែមអំពីការប្រឡងបាក់ឌុប
- ត្រូវយល់ដឹងអំពីនិតិវិធីនៃការប្រឡង លក្ខខណ្ឌផ្សេងៗដែលតម្រូវឱ្យធ្វើ ឬមិនត្រូវធ្វើ។
កញ្ញា បានបញ្ចាក់ទៀតថា ការប្រឡងយកនិទ្ទេសល្អ វាពិតជាសំខាន់ ក្នុងការទទួលបានអាហារូបករណ៍ សិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ។ ជាតឹកតាង វិទ្យាស្ថានស៊ីអ៊ីអូ គឺជាវិទ្យាស្ថានអប់រំ ដែលបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង មហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” ភាសាអង់គ្លេសហៅថា “International Business Management” ដែលមានលោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ជាស្ថាបនិក បានផ្តល់អាហារូបករណ៍១៣៦កន្លែង សិស្សនិទ្ទេសA និទ្ទេសB និងកម្មវិធីប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០២កន្លែង នៅវិទ្យាស្ថានស៊ីអ៊ីអូ ជិតស្ពានដែកចំការដូង រាជធានីភ្នំពេញ។