គម្រោងទីក្រុងNEOM តម្លៃ៥០០ពាន់លានដុល្លារ និងក្រុមហ៊ុនដាណឺម៉ាក ចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃ១០ពាន់លានដុល្លារ

0

ដោយៈ តែម សុខុម

រីយ៉ាដៈ គម្រោងទីក្រុងឆ្លាតវៃនាពេលអនាគតNEOM នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀង លើការវិនិយោគរួមគ្នាមួយផ្នែកភ័ស្ដុភារកម្ម ដែលមានតម្លៃ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនដាណឺម៉ាកDSV ដើម្បីគាំទ្រដល់ប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។ការចាប់ដៃគូសហការគ្នានេះ នឹងផ្ដោតជាសំខាន់លើការផ្ដល់សេវាកម្មភ័ស្តុភារកម្ម សម្រាប់គម្រោងទីក្រុងឆ្លាតវៃ នាថ្ងៃអនាគតតម្លៃ៥០០ពាន់លានដុល្លារ NEOM នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា។ទន្ទឹមនេះ ការវិនិយោគរួមគ្នានេះ ក៏មានគោលដៅជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតឱកាសការងារជាង២០.០០០កន្លែងផងដែរ។ក្រោមកិច្ចព្រមព្រៀង ការចាប់ដៃគូសហការគ្នានេះ ក៏នឹងមានការបោះទុនវិនិយោគ លើទ្រព្យសកម្មផ្នែកភ័ស្ដុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនទំនិញ និងវត្ថុធាតុដើមនៅក្នុងទីក្រុងនៅថ្ងៃអនា​គតនេះផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់ក្រុមហ៊ុនឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃ នាពេលអនាគត NEOM នឹងកាន់កាប់ភាគហ៊ុន៥១នៃការវិនិយោគរួមគ្នានេះ ខណៈក្រុមហ៊ុនដាណឺម៉ាក DSV កាន់កាប់ភាគហ៊ុន៤៩%៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here