អតីតនិស្សិតវិស្វករក្លាយជាអ្នកអភិវឌ្ឍន៍បុរីដោយផ្តោតលើគុណតម្លៃចំនួន១០ចំណុច

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដោយយល់ និងធ្លាប់បានសិក្សាលើជំនាញផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យ លោកថាន់ ចាន់ណាបានយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់អ្នកអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដែកតែងតែចង់បានលំនៅដ្ឋានមានគុណភាព សោភ័ណភាព និងមិនលិចទឹកនៅពេលភ្លៀងធ្លាក់មក។

លោកថាន់ ចាន់ណា បានចាប់ផ្តើមសាងសង់បុរី និងផ្តោតលើចំណុចសំខាន់ៗ ក៏ដូចជា គុណតម្លៃរបស់បុរីចំនួន១០ ដែលអតិថិជនទទួលបានទំនុកចិត្ត ដូចជា ទី១ ផ្លូវច្បាប់ គឺក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាក់ព័ន្ធត្រឹមត្រូវ ទី២ ប្លង់កម្មសិទ្ធិ  គឺអតិថិជនទទូលបានប្លង់រឹងកាត់ឈ្មោះពីម្ចាស់បុរីផ្ទាល់។ ទី៣ គុណភាពសំណង់  ផ្តោតលើសំណង់រឹងមាំ មានគុណភាពល្អ មានការត្រួតពិនិត្យដោយវិស្វករជំនាញ។

ចំណុចសំខាន់ទី៤ សោភ័ណ្ឌភាព ដេគ័រ អ្នកអភិវឌ្ឍន៍ផ្តោតរចនាបថសម័យទំនើប មានប្លង់ស្ថាបត្យកម្ម សិក្សារមុនចេញប្លង់។ ទី៥ សក្តានុពលគម្រោង គឺបុរីចាន់ណាលែន ជាគំរោងស្ថិតនៅទីប្រជុំជន មានផ្លូវរដ្ឋព័តជុំវិញ នឹងជាទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ទី6 ទីតាំងបុរី ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្កាល ខេត្តកណ្តាល។គុណតម្លៃទី៧ គឺលក្ខខណ្ឌបង់ប្រាក់ អតិថិជនមានលទ្ធភាពចូល រួមមុន20ភាគរយ អាចស្នើបុរីកាត់ប្លង់បង់ជាមួយធនាគាបាន និងផ្ទះមានតម្លៃផ្ទះចាប់ពី39,000$ ឡើងទៅ ទី៩ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង 8ម៉ែត្រ ប្រព័ន្ធទឹករដ្ឋ ភ្លើងរដ្ឋ ប្រព័ន្ធលូ បង្គោលភ្លើងបំភ្លឺផ្លូវ និងចំណុចទី១០ ធនាគាផ្តល់ប្រាក់កម្ចៃ បានខ្ពស់រហូតដល់85ភាគរយ នៃតម្លៃផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here