ទីក្រុងហុងកុងបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងជំនាញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដើម្បីដោះស្រាយការហូរចេញ នៃអ្នកមានទេពកោសល្យ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានប្រកាសវិធានការជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ក្នុងគោលបំណងទាក់ទាញកម្មករ មកពីប្រទេសឡាវ វៀតណាម និងនេប៉ាល់។

សំណើនេះត្រូវបានគូសបញ្ជាក់ ដោយនាយកប្រតិបត្តិទីក្រុងហុងកុង  លោក John Lee នៅក្នុងការថ្លែងសុន្ទរកថា គោលនយោ បាយទី២របស់លោក ទៅកាន់ក្រុមប្រឹក្សានីតិបញ្ញត្តិ របស់រដ្ឋាភិបាល ដែលនេះ បង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ដើម្បីស្រូបទាញអ្នកមានទេពកោសល្យ ចូលមកកាន់ទីក្រុងហុងកុងឡើងវិញ។

ទីក្រុងហុងកុងបានប្រឈមមុខ នឹងបញ្ហាកាន់តែខ្លាំងឡើងក្នុងការរក្សា និងទាក់ទាញអ្នកជំនាញ និងនិស្សិតដែលមានជំនាញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  ជាការឆ្លើយតប ទៅនឹងការព្រួយបារម្ភមួយនេះ លោក Lee បានដាក់បង្ហាញនូវគោលនយោបាយថ្មី។រដ្ឋបាលតំបន់ពិសេសហុងកុង គ្រោងនឹងបន្ធូរបន្ថយនូវលក្ខណៈវិនិច្ឆ័យទិដ្ឋាការការងារ សម្រាប់អ្នកជំនាញវៀតណាម ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ពួកគេក្នុងការស្វែងរកឱកាស នៅក្នុងតំបន់។

លើសពីនេះ ទីក្រុងហុងកុង នឹងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ជនជាតិវៀតណាម ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលបានច្រើនលើក(Multiple-entry visas) សម្រាប់គោលបំណងអាជីវកម្ម និងការធ្វើដំណើរ។

ការផ្លាស់ប្តូរទាំងនេះត្រូវបានរំពឹងថា នឹងជួយសម្របសម្រួលដល់ការបង្កើនការចូលរួម និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងតំបន់រដ្ឋបាលពិសេសហុងកុង។

យោងតាមប្រភពរបស់រដ្ឋាភិបាលបានបង្ហើបថា ទិដ្ឋាការចូលបានច្រើនលើកនេះ នឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរ ពីប្រទេសវៀតណាមអាចទៅទស្សនា ទីក្រុងហុងកុងក្នុងរយៈពេលអតិបរមា១៤ថ្ងៃ ជារៀងរាល់លើក ក្នុងរយៈពេលពីរឆ្នាំ។ទន្ទឹមគ្នានេះ ទីក្រុងហុងកុង ក៏​កំពុង​ពង្រីក​សិទ្ធិ​ស្រដៀង​គ្នា​នេះ​ទៅ​កាន់ប្រទេស​ឡាវ និង​នេប៉ាល់ផងដែរ។ គោលនយោបាយទិដ្ឋាការ សម្រាប់អ្នកមានទេពកោសល្យមកពីប្រទេសឡាវ និងនេប៉ាល់ នឹងត្រូវបានបន្ធូរបន្ថយឱ្យមានភាពងាយស្រួលសម្រាប់ការងារ ការបណ្តុះបណ្តាល និងឱកាសសិក្សា។ ចំណាត់ការនេះ បើកទ្វារសម្រាប់សិស្សនិស្សិត អ្នកសិក្សា និងអ្នកជំនាញវ័យក្មេង ដើម្បីចូលរួមជាមួយទេសភាព ការងាររបស់ទីក្រុងហុងកុង។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ អ្នកធ្វើដំណើរត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន ដូចជា ការបានទៅលេងប្រទេសចំនួនពីរ ឬច្រើនជាងនេះ យ៉ាងតិច៣ដងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ឬបានបន្តការសិក្សា ឬកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈនៅក្នុងទីក្រុងហុងកុង ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here