ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និង វៀតណាម រៀបចំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយនឹង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។
ភាគីកម្ពុជាបានដឹកនាំដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា រួមជាមួយ លោកLe Anh Tuan អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា ជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ របស់ភាគីទាំងសងខាង ព្រមទាំងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។







