១០ខែដើមឆ្នាំ២០២៣ ឧទ្យានបុរាណអង្គរ ទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ២៥៦ភាគរយ

0

តែម សុខុម
ភ្នំពេញៈ ឧទ្យានបុរាណអង្គរ ដ៏ល្បីរន្ទឺរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន៦០២.៥៧០នាក់អំឡុងពេល១០ខែដើមឆ្នាំ២០២៣ ដោយកើនឡើង២៥៦%។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត Angkor Enterprise បានឱ្យដឹងថា ឧទ្យានបុរាណអង្គរ រកប្រាក់ចំណូលបានចំនួន២៧,៨៨លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាអំឡុងពីខែមករា ដល់ខែតុលា ឆ្នាំនេះ ដោយកើនឡើង៣១២%។

គ្រាន់តែក្នុងខែតុលា ឧទ្យានបុរាណអង្គរ ទទួលបានភ្ញៀវទេសចរបរទេសចំនួន៦៣.០០៩នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន២,៩២លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា។

លោក តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍មានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ វិនិយោគដោយចិន ដែលបានបើកដំណើរការធ្វើអាជីវកម្មកាលពីថ្ងៃទី១៦ ខែតុលា នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកកាន់ឧទ្យានបុរាណអង្គរ។

លោកថ្លែងប្រាប់ពីភ្នាក់ងារព័ត៌មាន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់ចំពោះការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា”។ លោកបានបន្ថែមទៀតថា “យើងសង្ឃឹមថា អាកាសយានដ្ឋាននេះនឹងទាក់ទាញបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាទឹកដីអង្គរ”៕ Xinhua ៕

LEAVE A REPLY

Please enter your comment!
Please enter your name here