តាមពិតកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទប់ទល់ការព្យួរ EBA តាមរយៈការស៊ុតបាល់៥ជើង
ចំគោលដៅល្អរបស់សម្តេចនាយករដ្ឋមន្ត្រី និងត្រៀមស៊ុត៣ជើងខ្លាំងៗទៀតដើម្បីកាត់បន្ថយថ្លៃដើម និងការចំណាយក្រៅសេវា៖
១.ការលុបចោលរចនាសម្ព័ន្ធត្រួតពិនិត្យតាមព្រំដែន ដោយទុកតែគយ និងនគរបាលអន្តោប្រវេសន៍
២.ការនាំចេញ មិនបាច់សុំការត្រួតពិនិត្យស្មុកស្មាញពីក្រសួងពាណិជ្ជកម្ម
៣.ការលុបចោលអង្គភាពកាំសាបដែលសម្រួលឱ្យការធ្វើនាវាចរកាន់តែងាយស្រួល
៤.ការកែសម្រួលប្រព័ន្ធគយ ដែលមិនតម្រូវឱ្យមានគយចល័ត ឬប្តូរពីការឈរជើង មកអចិន្ត្រៃយ៍វិញជាដើម
៥.កាត់បន្ថយការស្កែន ដែលធ្វើឱ្យបង្កើនចំណាយ និងបង្កភាពស្មុកស្មាញខាតពេលវេលា។
ក្នុងកំណែទម្រង់បច្ចុប្បន្ន និងខាងមុខរបស់សម្តេចនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែប្រសើរឡើងទៀត ដែលជំរុញឱ្យការកាត់បន្ថយថ្លៃដើមកាន់តែប្រសើរ តាមរយៈការស៊ុតបាល់៣ជើងរបស់សម្តេច៖
១.ការធ្វើឱ្យថ្លៃប្រើប្រាស់អគ្គីសនីចុះថ្លៃស្មើនឹងប្រទេសជិតខាងកម្ពុជា
២.ការកែសម្រួល និងអភិវឌ្ឍន៍មធ្យោបាយដឹកជញ្ជូន ពិសេសការប្រើប្រាស់រទេះភ្លើង ព្រោះរទេះភ្លើងវាមិនបានធ្វើឱ្យផ្លូវថ្នល់ខូច និងការដឹកជញ្ជូនបានច្រើន
៣.កិច្ចសហការល្អជាមួយបរទេសរាប់ទាំងប្រទេសអឺរុបដែលដក EBA ពីកម្ពុជា អាមេរិក កាណាដា ជប៉ុន កូរ៉េ ចិន ប្រទេសក្នុងតំបន់ឡាទីនជាដើម សុទ្ធតែមានសត្តានុពលខាងពាណិជ្ជកម្មទាំងអស់។
និយាយឱ្យខ្លី EBA គឺពាក់ព័ន្ធតែការនាំចេញ និងនាំចូលតែប៉ុណ្ណោះ ដូចនេះបើសិនគ្មានវា ក៏ការនាំចេញ នាំចូលរបស់កម្ពុជានៅតែដំណើរការដដែល គឺមិនមែនជាការបិទទីផ្សារកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេសឯណា ឬក៏មិនមែនជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះកម្ពុជាដែរ៕