គម្រោងBanteay Srey Eco City កំពុងរួមចំណែកដល់ផែនការអនាគតប្រកបដោយនិរន្តរភាព

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យើងសាកស្រមៃមើលពិភពលោកមួយ ដែលការវិនិ​យោគរបស់យើងរីកចម្រើន ដោយឥតឈប់ឈរ ដែលផ្តល់មិនត្រឹមតែសន្តិសុខហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនា​គតប្រកបដោយនិរន្តរភាពផងដែរ។

ក្រុមហ៊ុន Strategic Realty Investment (SRI) ដែលជាឈ្មោះមានអត្ថន័យប្រៀប ដូចទៅនឹងការច្នៃប្រឌិត និងការជឿទុកចិត្ត បានចាប់ផ្តើមបើកដំណើរការ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។បច្ចុប្បន្ន ក្រុមហ៊ុននេះបានប្រែក្លាយ ទៅជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រើប្រាស់ជំនាញជាសាកល ដើម្បីបង្ហាញលក្ខណៈពិសេសរបស់ខ្លួនទៅក្នុងទីផ្សារនៅកម្ពុជា។ ដំណើររបស់ក្រុមហ៊ុន SRI ត្រូវបានកំណត់ឡើង ប្រកបដោយមហិច្ឆតាដ៏ឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកការរីកចម្រើន។លើសពីនេះ ក្រុមហ៊ុន SRI បានត្រួសត្រាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត ដោយក្រុមហ៊ុនតែងតែបោះជើងមួយជំហានមុន ហើយវិធីសាស្រ្តគិតឆ្ពោះទៅមុខបែបនេះ បាននាំឱ្យមានការបង្កើតនូវគម្រោងទីក្រុងខ្នាតយក្សមួយ។

ជាក់ស្តែង ក្រុមហ៊ុន Strategic Realty Investment(SRI) កំពុងសាងសង់ គម្រោងប្រើប្រាស់ចម្រុះខ្នាតយក្សមួយ ដែលមានឈ្មោះថា Banteay Srey Eco City ដើម្បីបំពេញក្តីស្រមៃទាំងនេះរបស់មនុស្សគ្រប់រូបឱ្យក្លាយជាការពិត។សម្រាប់អ្នកវិនិយោគដែលយល់ច្បាស់ គម្រោង Banteay Srey Eco City បានតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ ដែលមិនដូចទៅនឹងគម្រោងផ្សេងទៀតឡើយ។ នៅទីនេះ ការវិនិយោគមិនមែនគ្រាន់តែជាឱកាសស្វែងរកកំណើន ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដល់អនាគត ប្រកបដោយនិរន្តរភាពផងដែរ។ក្រុមហ៊ុន SRI អះអាងថា “យើងមិនត្រឹមតែបង្កើតទីក្រុងនោះទេ យើងក៏កំពុងបង្កើតសហគមន៍ របៀបរស់នៅLifestyle និងអនាគតផងដែរ ហើយយើងកំពុងអញ្ជើញ អ្នករាល់គ្នាឱ្យចូលរួមជាផ្នែកមួយ នៃដំណើរនេះ ដើម្បីចូលរួមជាមួយយើង ក្នុងការរៀបចំផ្លូវជីវិតថ្មី និងការរួមរស់ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងប្រណីតភាព”។

លោកបណ្ឌិត Alexander Evengroen ដែលជាដៃគូ និងជានាយកអភិវឌ្ឍន៍គម្រោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd បានបញ្ជាក់ថា “ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនេះ ឱកាសសក្តានុពលនៅតែមានជានិច្ច ប៉ុន្តែចាំបាច់យើងត្រូវវាយតម្លៃឡើងវិញ បង្កើតឡើងវិញ និងអភិវឌ្ឍឡើងវិញ ដើម្បីធានានូវឱកាសជោគជ័យខ្ពស់បំផុត”។​លោកបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ក៏ដូចជាឧស្សា​​ហកម្មអចលនទ្រព្យទូទៅ គួរតែចេះច្នៃប្រឌិត កែសម្រួល និងសិក្សាពីតម្រូវការទីផ្សារ នៅកម្ពុជាទាំងមូល ហើយហ៊ានងាកចេញពីគម្រោងមុនៗ ដោយសារទីផ្សារកំពុងមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។

លោក Alexander រៀបរាប់ថា គម្រោង Banteay Srei Eco City ផ្តល់ជូននូវកញ្ចប់សរុបទៅកាន់ទីផ្សារ ដូចជា វីឡា ផ្ទះលក់ទំនិញ ផ្លូវ៣០ម៉ែត្រ សហគ្រាសធុនតូច និងមធ្យម ធនាគារ សាលារៀន សាកលវិទ្យាល័យ ភោជនីយដ្ឋាន មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងសន្និបាត កីឡដ្ឋានបាល់ទាត់ កន្លែងកីឡា ផ្សារទំនើប មន្ទីពេទ្យ តំបន់កសិកម្ម  សួនច្បារ ផ្ទះប្រពៃណីខ្មែរ ផ្ទះវិស្សមកាល កន្លែងញុាំអាហារ កន្លែងលេងកីឡាទឹក និងរបស់របរជាច្រើនទៀត។
លោក Alexander Evengroen បានមានប្រសាសន៍បន្តទៀតថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី ផ្សាភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជុំវិញប្រកប​ដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។

លោកបណ្ឌិតបានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករវ័យក្មេង។លោកបណ្ឌិត Alexander បានបន្ថែមថា ដោយមានចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារ​ណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here