ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលតម្លៃប្រេងសកល បានហក់ឡើងខ្ពស់ ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បូកថែមទាំងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ក្រុមហ៊ុនប្រេងធំៗនៅលើពិភពលោកកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើន ពីវិស័យថាមពលមួយនេះ។
ខាងក្រោមនេះ គឺជាក្រុមហ៊ុនលក់ប្រេងខ្នាតយក្សចំនួន៦ ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត នៅលើពិភពលោក ដូចជាទី១: ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស Saudi Aramco រកប្រាក់ចំណូលបាន១១៣ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៣២,៦ពាន់លានដុល្លារ។
ទី២: ក្រុមហ៊ុនប្រេងអាមេរិក ExxonMobil រកប្រាក់ចំណូលបាន៩០,៨ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៩ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ។ ទី៣: ក្រុមហ៊ុន TOTAL រកប្រាក់ចំណូលបាន៥៤,១ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៦,៦៧ពាន់លានដុល្លារ។
ទី៤: ក្រុមហ៊ុនប្រេងអាមេរិក Chevron រកប្រាក់ចំណូលបាន៥៤ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៦,៥៣ពាន់លានដុល្លារ ។ ទី៥: ក្រុមហ៊ុន Shell រកប្រាក់ចំណូលបាន៧៨ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៦,២ពាន់លានដុល្លារ និងទី៦: ក្រុមហ៊ុនឧស្សាហកម្មប្រេង BP រកប្រាក់ចំណូលបាន៥៤ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៣,៣ពាន់លានដុល្លារ៕