ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៩ ស្ថិតនៅខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល Propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភះនេះបានឲ្យដឹងថា ក្រៅពីការអបអរសាទរបុណ្យជាតិ ពិព័រណ៍នេះ នឹងជួយបង្កើនភាពសប្បាយរីករាយដល់យុវជន និងប្រជាជនខ្មែរ ដែលបានមកជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ នារដូវចូលឆ្នាំប្រពៃណីជាតិ និងចូលរួមទស្សនាការដាក់បង្ហាញផលិតផលខ្មែរ ថ្មីៗប្លែកៗ អមដោយការលេងល្បែងប្រជាប្រិយចម្រុះមុខ និងការសម្តែងសិល្បៈ ក្នុងពេលរាត្រីផងដែរ។