ចង់បន្តវេនអាជីវកម្មឪពុកម្តាយ ឬអ្នកដទៃមកគ្រប់គ្រងជំនួស

0

កញ្ញា សេន ស៊ីណា ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២១ មកពីវិទ្យាល័យ សខេងកន្ទឺ២ ខេត្តបាត់ដំបង និងជានិស្សិតជំនាន់ទី៧ ឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃវិទ្យាស្ថានស៊ីអ៊ីអូ ។ កញ្ញា បានចែករំលែកបទពិសោធន៍មួយចំនួន អំពី “បន្តវេនអាជីវកម្មឪពុកម្តាយ ឬអ្នកដទៃមកគ្រប់គ្រងជំនួស”។ កញ្ញា មានក្តីស្រមៃ ចង់ក្លាយជាស្រ្តីអ្នកជំនួញដ៏មានសក្តានុពលក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ព្រោះសង្កេតឃើញថា “សហគ្រិនគឺជាផ្នែកធំមួយ ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍សង្គមជាតិ ស្របតាមទស្សន:វិស័យរបស់រាជរដ្ឋាភិបាល។ កញ្ញា បានលើកឡើងថា”ការគ្រប់គ្រងចាត់ចែងដំណើរការអាជីវកម្មជារឿងលំបាកទៅហើយ ចុះទម្រាំបណ្ដុះអ្នកបន្តវេនអាជីវកម្ម លំបាកបែបណា? ដើម្បីឱ្យអាជីវកម្មមានដង្ហើមវែងជាងអាយុរបស់ខ្លួន អ្នកត្រូវតែបណ្ដុះអ្នកបន្តវេនអាជីវកម្មដើម្បីអាចដឹកនាំអាជីវកម្មនោះ តកូន តជំនាន់បាន។ អ្នកបន្តវេនដែលសាកសមបំផុត គឺផ្ដើមចេញពីខាងក្នុងដែលទទួលបាន ការបង្វឹក ការហ្វឹកហាត់ និងបង្រៀនយ៉ាងយកចិត្តទុកដាក់។ គ្រប់ការងារដែលម្ចាស់អាជីវកម្មធ្វើ អ្នកបន្តវេនអាជីវកម្មត្រូវតែអាចធ្វើបានដែរ ឬធ្វើឱ្យបានល្អជាងនោះទៅទៀត។ នេះហៅថា យុទ្ធសាស្ត្រ​ Copy អ្នកបន្តវេន”។

  1. តើអ្នកធ្លាប់ដឹងទេថា ការដឹកនាំអាជីវកម្មមួយឱ្យរីកចម្រើន និងលូតលាស់បាន មានផលលំបាកបែបណាខ្លះ?
  2. តើអ្នកធ្លាប់ឮឱពុកម្ដាយរបស់អ្នកត្អូញត្អែរអំពី ការដឹកនាំអាជីវកម្មរបស់ពួកគាត់ដែរឬទេ?
  3. តើអ្នកមានដឹងពីសុខទុក្ខរបស់ឪពុកម្ដាយ ស្របពេលអ្នកចាយលុយដែលបានពីការធ្វើអាជីវកម្មឪពុកម្ដាយរបស់ខ្លួនដែរឬទេ?
  4. តើអ្នកគិតថា ខ្លួនមានសមត្ថភាពអាចរកចំណូលបានដូចឪពុកម្ដាយ ដែរឬទេ?
  5. តើអ្នកធ្លាប់រកវិធីសាស្ត្រក្នុងការ ជួយឱ្យអាជីវកម្មរបស់ឪពុកម្ដាយកាន់តែរីកចម្រើន មានលក្ខណៈស្ដង់ដារ និងល្អប្រសើរជាងនេះដែរទេ?
  6. តើអ្នកចង់បន្តវេនអាជីវកម្មឪពុកម្តាយ ឬឱ្យអ្នកដទៃមកគ្រប់គ្រងជំនួស?

អាជីវកម្មមួយៗ សុទ្ធតែជាមុខរបរដែលបង្កើតឡើងដោយញើសឈាម និងក្ដីស្រឡាញ់​ បូកផ្សំជាមួយនឹងសមត្ថភាពដឹកនាំ។ ដើម្បីធ្វើជាអ្នកបន្តវេនអាជីវកម្មរបស់ឪពុកម្ដាយរបស់អ្នក រយៈការសេពគប់ជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដែលជាថ្នាក់អប់រំបណ្ដុះបណ្ដាល “ថា្នក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” អភិវឌ្ឍខ្លួនក្លាយជា ៖

១.ក្លាយជាអ្នកដឹកនាំម្ចាស់អាជីវកម្មកម្រិតអន្តរជាតិ និងមានឱកាសក្លាយជាអ្នកមានចំណូលខ្ពស់បានឆាប់រហ័ស
២.ក្លាយជាអ្នកដឹកនាំច្នៃប្រឌិតក្នុងការបង្កើតផលិតផលសេវាកម្មថ្មីៗដែលមានប្រយោជន៍ដល់មនុស្ស សង្គមជាតិ និងពិភពលោក
៣.ក្លាយជាអ្នកដឹកនាំដែលបានចូលរួមបង្កើតការងារធ្វើ និងផ្ដល់ប្រាក់ចំណូលសម្រាប់មនុស្សជាច្រើន ហើយជួយបង្វឹកកែច្នៃពួកគេឱ្យក្លាយជាធនធានមនុស្សដែលមានគុណភាព និងមានសមត្ថភាពពិតប្រាកដ
៤.ចូលរួមចំណែកជួយសង្គមជាតិ និងបង្កើតប្រាក់ចំណូលជូនរដ្ឋបានច្រើន
៥.ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងកម្លាំងទ័ពសេដ្ឋកិច្ចកម្ពុជាឱ្យខ្លាំង កម្ពុជាក្លាយជាប្រទេសអ្នកមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030 និងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ2050។

CEO Institute គឺជាវិទ្យាស្ថានបណ្ដុះបណ្ដាល ថ្នាក់ឧត្តមសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជួយឱ្យនិស្សិតក្លាយជា និស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និងអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ផ្ដល់ជូនដោយឥតគិតថ្លៃ ជំនាញភាសាអង់គ្លេស ជំនាញភាសាចិន ជំនាញកុំព្យូទ័រ និងជំនាញនិយាយជាសាធារណៈ ក្នុងកំឡុងពេលសិក្សា។និស្សិតនៅទីនេះរៀនទ្រឹស្ដី ២០% អនុវត្ត៨០% ដែលធ្វើឱ្យនិស្សិតមានគុណភាពនិងមានសមត្ថភាពរកប្រាក់ចំណូលបានចាប់ពីឆ្នាំទី២តទៅ។និស្សិតរៀនចប់មានផែនការអាជីវកម្ម ដោយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការក្រុមប្រឹក្សាភិបាល និងឱកាសជួបជាមួយម្ចាស់អាជីវកម្មដែលជាសមាជិក ដៃគូសហការនៃ CEO Institute។

កាលបរិច្ឆេទសិក្ខាសាលា ៖ ០៤ ធ្នូ ២០២៣
ទីតាំង ៖ អគារ CKCC (មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ)
កម្មវិធីតម្រង់ទិស ស្ដីពី វិធីសាស្ត្ររៀបចំគោលដៅជីវិតឱ្យថ្នាក់មហាវិទ្យាល័យនិងរៀបចំផែនការក្លាយជាអ្នកមានចំណូលខ្ពស់ក្នុងវ័យ ៣០ឆ្នាំ https://forms.gle/qWVPpSDUH1pnotnP7

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
015 753 760 – 𝟎𝟔𝟔 𝟓𝟖 𝟕𝟖 𝟖𝟕 – 𝟎𝟗𝟔 𝟒𝟏 𝟗𝟐 𝟓𝟑𝟔
𝟎𝟗𝟕 𝟐𝟖 𝟖𝟕 𝟐𝟎𝟒 – 𝟎𝟗𝟑 𝟕𝟖𝟗 𝟑𝟕𝟕-097 5917492
Pageវិទ្យាស្ថានស៊ីអ៊ីអូ:https://www.facebook.com/ceoinstitute2014
Page អ្នកបន្តវេន: https://www.facebook.com/Neak.bontorvein

Facebook Page CEO Master Club: https://www.facebook.com/ceomasterclub\

-ហេតុអ្វីត្រូវចូលជាសមាជិក CEO Master Club ពេញមួយជីវិត:  https://youtu.be/axVGLsHc5Xc
អត្ថបទ​ ៖ សេន ស៊ីណា និស្សិតឆ្នាំទី២នៃវិទ្យាស្ថានស៊ីអ៊ីអូ

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here