កញ្ញា សេន ស៊ីណា ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២១ មកពីវិទ្យាល័យ សខេងកន្ទឺ២ ខេត្តបាត់ដំបង និងជានិស្សិតជំនាន់ទី៧ ឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃវិទ្យាស្ថានស៊ីអ៊ីអូ ។ កញ្ញា បានចែករំលែកបទពិសោធន៍មួយចំនួន អំពី “បន្តវេនអាជីវកម្មឪពុកម្តាយ ឬអ្នកដទៃមកគ្រប់គ្រងជំនួស”។ កញ្ញា មានក្តីស្រមៃ ចង់ក្លាយជាស្រ្តីអ្នកជំនួញដ៏មានសក្តានុពលក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ព្រោះសង្កេតឃើញថា “សហគ្រិនគឺជាផ្នែកធំមួយ ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍សង្គមជាតិ ស្របតាមទស្សន:វិស័យរបស់រាជរដ្ឋាភិបាល។ កញ្ញា បានលើកឡើងថា”ការគ្រប់គ្រងចាត់ចែងដំណើរការអាជីវកម្មជារឿងលំបាកទៅហើយ ចុះទម្រាំបណ្ដុះអ្នកបន្តវេនអាជីវកម្ម លំបាកបែបណា? ដើម្បីឱ្យអាជីវកម្មមានដង្ហើមវែងជាងអាយុរបស់ខ្លួន អ្នកត្រូវតែបណ្ដុះអ្នកបន្តវេនអាជីវកម្មដើម្បីអាចដឹកនាំអាជីវកម្មនោះ តកូន តជំនាន់បាន។ អ្នកបន្តវេនដែលសាកសមបំផុត គឺផ្ដើមចេញពីខាងក្នុងដែលទទួលបាន ការបង្វឹក ការហ្វឹកហាត់ និងបង្រៀនយ៉ាងយកចិត្តទុកដាក់។ គ្រប់ការងារដែលម្ចាស់អាជីវកម្មធ្វើ អ្នកបន្តវេនអាជីវកម្មត្រូវតែអាចធ្វើបានដែរ ឬធ្វើឱ្យបានល្អជាងនោះទៅទៀត។ នេះហៅថា យុទ្ធសាស្ត្រ Copy អ្នកបន្តវេន”។
- តើអ្នកធ្លាប់ដឹងទេថា ការដឹកនាំអាជីវកម្មមួយឱ្យរីកចម្រើន និងលូតលាស់បាន មានផលលំបាកបែបណាខ្លះ?
- តើអ្នកធ្លាប់ឮឱពុកម្ដាយរបស់អ្នកត្អូញត្អែរអំពី ការដឹកនាំអាជីវកម្មរបស់ពួកគាត់ដែរឬទេ?
- តើអ្នកមានដឹងពីសុខទុក្ខរបស់ឪពុកម្ដាយ ស្របពេលអ្នកចាយលុយដែលបានពីការធ្វើអាជីវកម្មឪពុកម្ដាយរបស់ខ្លួនដែរឬទេ?
- តើអ្នកគិតថា ខ្លួនមានសមត្ថភាពអាចរកចំណូលបានដូចឪពុកម្ដាយ ដែរឬទេ?
- តើអ្នកធ្លាប់រកវិធីសាស្ត្រក្នុងការ ជួយឱ្យអាជីវកម្មរបស់ឪពុកម្ដាយកាន់តែរីកចម្រើន មានលក្ខណៈស្ដង់ដារ និងល្អប្រសើរជាងនេះដែរទេ?
- តើអ្នកចង់បន្តវេនអាជីវកម្មឪពុកម្តាយ ឬឱ្យអ្នកដទៃមកគ្រប់គ្រងជំនួស?
អាជីវកម្មមួយៗ សុទ្ធតែជាមុខរបរដែលបង្កើតឡើងដោយញើសឈាម និងក្ដីស្រឡាញ់ បូកផ្សំជាមួយនឹងសមត្ថភាពដឹកនាំ។ ដើម្បីធ្វើជាអ្នកបន្តវេនអាជីវកម្មរបស់ឪពុកម្ដាយរបស់អ្នក រយៈការសេពគប់ជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដែលជាថ្នាក់អប់រំបណ្ដុះបណ្ដាល “ថា្នក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” អភិវឌ្ឍខ្លួនក្លាយជា ៖
១.ក្លាយជាអ្នកដឹកនាំម្ចាស់អាជីវកម្មកម្រិតអន្តរជាតិ និងមានឱកាសក្លាយជាអ្នកមានចំណូលខ្ពស់បានឆាប់រហ័ស
២.ក្លាយជាអ្នកដឹកនាំច្នៃប្រឌិតក្នុងការបង្កើតផលិតផលសេវាកម្មថ្មីៗដែលមានប្រយោជន៍ដល់មនុស្ស សង្គមជាតិ និងពិភពលោក
៣.ក្លាយជាអ្នកដឹកនាំដែលបានចូលរួមបង្កើតការងារធ្វើ និងផ្ដល់ប្រាក់ចំណូលសម្រាប់មនុស្សជាច្រើន ហើយជួយបង្វឹកកែច្នៃពួកគេឱ្យក្លាយជាធនធានមនុស្សដែលមានគុណភាព និងមានសមត្ថភាពពិតប្រាកដ
៤.ចូលរួមចំណែកជួយសង្គមជាតិ និងបង្កើតប្រាក់ចំណូលជូនរដ្ឋបានច្រើន
៥.ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងកម្លាំងទ័ពសេដ្ឋកិច្ចកម្ពុជាឱ្យខ្លាំង កម្ពុជាក្លាយជាប្រទេសអ្នកមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030 និងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ2050។







