ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ពិ ភពលោកបានធ្លាក់ចុះ៨% ដល់កម្រិតទាបបំផុតនៅត្រីមាសទី៣ ដោ យសារតម្រូវការម៉ាកយីហោសំខាន់ៗ ដូចជា Apple និង Samsung បានធ្លាក់ចុះ។
យោងតាមទិន្នន័យ ដែលបានចែករំលែកផ្តាច់មុខជាមួយសារ ពត៌មាន Reuters បានបង្ហាញថា ចំណែកនៃម៉ាកយីហោកំពូលទាំង ៥ ដែលរួមមានក្រុមហ៊ុនចិន Xiaomi, Oppo និង Vivo បានធ្លាក់ ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។
របាយការណ៍នេះលើកឡើងនូវក្តីបារម្ភថា ការធ្លាក់ចុះជាបន្តបន្ទាប់របស់ទីផ្សារ អាចជះផលប៉ះពាល់ខ្លាំង ដល់ប្រាក់ចំណូលនាពេលខាងមុខរបស់ក្រុមហ៊ុនធំៗ ដូចជា Apple ដែលការនាំចេញរបស់ក្រុមហ៊ុនយក្សមួយនេះ បានធ្លាក់ចុះ៨ភាគរយក្នុងត្រីមាសទី៣។






