ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ពិ ភពលោកបានធ្លាក់ចុះ៨% ដល់កម្រិតទាបបំផុតនៅត្រីមាសទី៣ ដោ យសារតម្រូវការម៉ាកយីហោសំខាន់ៗ ដូចជា Apple និង Samsung បានធ្លាក់ចុះ។
យោងតាមទិន្នន័យ ដែលបានចែករំលែកផ្តាច់មុខជាមួយសារ ពត៌មាន Reuters បានបង្ហាញថា ចំណែកនៃម៉ាកយីហោកំពូលទាំង ៥ ដែលរួមមានក្រុមហ៊ុនចិន Xiaomi, Oppo និង Vivo បានធ្លាក់ ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។របាយការណ៍នេះលើកឡើងនូវក្តីបារម្ភថា ការធ្លាក់ចុះជាបន្តបន្ទាប់របស់ទីផ្សារ អាចជះផលប៉ះពាល់ខ្លាំង ដល់ប្រាក់ចំណូលនាពេលខាងមុខរបស់ក្រុមហ៊ុនធំៗ ដូចជា Apple ដែលការនាំចេញរបស់ក្រុមហ៊ុនយក្សមួយនេះ បានធ្លាក់ចុះ៨ភាគរយក្នុងត្រីមាសទី៣។
ក្នុងចំណោមក្រុមហ៊ុន ដែលទទួលបានចំណែកទីផ្សារខ្ពស់ ក្នុង ត្រីមាសទី៣ គឺជាក្រុមហ៊ុនចិនHuawei ដែលជាគូប្រជែងរបស់ Apple ទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងតឹងរ៉ឹងរបស់សហរដ្ឋអា មេរិក ប្រឆាំងនឹងក្រុមហ៊ុនចិនមួយនេះយ៉ាងណាក្តី។ ក្រុមហ៊ុន Huawei បានធ្វើឱ្យឧស្សាហកម្មស្មាតហ្វូនមាន ការភ្ញាក់ផ្អើលកាល ពីដើមឆ្នាំនេះ ជាមួយនឹងការបញ្ចេញស្មាតហ្វូនម៉ាក Mate 60 Pro របស់ខ្លួន ដែលប្រើប្រាស់បន្ទះឈីប ដែលផលិតក្នុងស្រុកកម្រិតខ្ពស់ ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនCounterpoint បានលើកឡើង ពីទូរសព្ទស្មាតហ្វូន iPhone 15 ដែលដាក់លក់ក្នុងខែកញ្ញាថា ជា កត្តាដែលអាចជួយ ធ្វើឱ្យមានកំណើនឡើងវិញ នៅក្នុងទីផ្សារប្រទេ សអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងកូរ៉េខាងត្បូង៕