ចុង​សប្ដាហ៍​ទី៣​៖​ ​CDC​ ​អនុម័ត​គម្រោង​ ​៥២លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចំនួន​ ​៥​

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​ ​នេះ​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៥​ ​ដែល​មាន​មាន​ទំហំ​ទឹកប្រាក់​ចំនួន៥២​ ​លាន​ដុល្លារ​ ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​គ​ម្រោ​ង​ផ្សេង​ៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​១​-​“​YIMGJIA​ ​(​CAMBODIA​)​ ​ART​ ​SUPPLY​ ​MFG​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​ស៊ុម​គំនូរ​រូបថត​ ​និង​សម្ភារៈ​សម្រាប់​រចនា​ស៊ុប​រូបថត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​ចំណារ​ ​ឃុំ​អូរឧកញ៉ាហេង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៨៧៩កន្លែង​។​

​២​-​“​CNDEGRE​ ​INTERNATIONAL​ ​(​KH​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​ ​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ម៉ុល​ ​សង្កាត់​ច្បារមន​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣៣,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២.០០៥កន្លែង​។​

​៣​-​“​BIG​ ​C​ ​SUPERCENTER​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន១​ ​សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.២២២កន្លែង​។​

​៤​-​“​HUABAOSUYE​ ​PLASTIC​ ​PRODUCTS​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់យួរ​ប្លា​ស្ទីក​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​(​អតីត​ខណ្ឌដង្កោ​)​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៣៩កន្លែង​។​ ​

​៥​-​“​ZHAOHUI​ ​FILTER​ ​CO​.​,​ ​LTD​”​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ម៉ាស៊ីនបូម​ធូលី​ ​និង​តម្រង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ​និង​ទឹក​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ​អាគារ៥A​ ​ផ្លូវ​វេ​ង​ស្រេង​ ​ភូមិ​ត្រពាំង​ថ្លឹង​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤៥៦កន្លែង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here