ដោយ វុត្ថា
ញូវដេលី៖ តំណាងវិស័យឯកជននៃប្រទេសឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋាចរចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លាថែមទៀត។
នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមក នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា លោកSandip Somany ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI)បានឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ បើធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់។







