តើ​អ្នក​បានដឹង​អ្វីខ្លះ​ពីអ​គារ​ ​Baiyoke​ ​Tower​ ​II​ ​របស់​ថៃ​កណ្តាល​ក្រុង​បាង​កង​?​

0

ដោយ​ ​វុត្
ថា

​ភ្នំពេញ​៖​ ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​អគារ​ខ្ពស់កប់ពពក​ជាច្រើន​ដើម្បី​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​មក​ពី​អាស៊ី​ ​និង​អឺរ៉ុប​ ​និង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ក្នុង​តំបន់​អាស៊ី​អា​គ្នេហ៍​ ​បន្ទាប់ពី​ប្រទេស​សឹង្ហ​បុរី​ ​មា​ឡេ​ស៊ី​ ​និង​ឥណ្ឌូណេស៊ី​ជាដើម​។​

​គេហទំព័រ​ ​propertyarea.asia​ ​នឹង​បន្ត​ណែនាំ​ឲ្យ​លោក​ ​អ្នក​បាន​ស្គាល់​នូវ​គារ​ខ្ពស់កប់ពពក​លំដាប់​ទី២របស់​ប្រទេស​ថៃ​មួយទៀត​ ​ដែល​ទាក់ទាញ​ទេសចរណ៍​មកលេង​កម្សាន្ត​ ​ក៏ដូចជា​ ​ផ្តល់​ជា​កន្លែង​សម្រាប់​ទស្សនា​ទីក្រុង​បាងកក​ទាំងមូល​។​ ​អគារ​ខ្ពស់កប់ពពក​ដែល​មានឈ្មោះ​ថា​ ​Baiyoke​ ​Tower​ ​II​ ​មាន​កំពស់៣០៩​ ​ម៉ែត្រ​ដែល​ស្មើរ​នឹង៨៨ជាន់​ ​ត្រូវ​បាន​គេ​សាងសង់​ឡើង​ ​និង​ប្រើប្រាស់​ជា​អគារ​សណ្ឋាគារ​ខ្ពស់កប់ពពក​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ ​Ratchaprarop​ ​២២២​ ​ក្នុង​សង្កាត់​ ​Ratchathewi​ ​ក្នុង​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​។​ ​

​អគារ​ខ្ពស់​កប់់​ពពក​នេះ​ ​គឹ​ជា​អគារ​ខ្ពស់​លំដាប់​ទី២​ ​បន្ទាប់ពី​អគារ​ ​MahaNakhon​ ​គឺជា​សណ្ឋាគារ​ ​ដែល​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ជា​សណ្ឋាគារ​ខ្ពស់កប់ពពក​លំដាប់​ទី៧នៅ​លើ​ពិភពលោក​។​

​បើ​គិត​រួមបញ្ចូល​ទាំង​អង់តែន​ ​(​កំពូល​អគារ​)​ផង​ដែរ​ ​អគារ​នេះ​មាន​កំពស់​រហូតដល់​ ​៣២៨.៤ម៉ែត្រ​ ​និង​នៅ​ជាន់ទី៧៧​ ​ជា​កន្លែង​មើល​ទេសភាព​ ​និង​នៅ​ជាន់ទី៨៣​ ​មាន​បា​ ​រមួយ​ឈ្មោះ​ ​Roof​ ​Top​ ​Bar​ ​&​ ​Music​ ​Lounge​។​ ​នៅ​ជាន់ទី​ ​៨៤​ ​មាន​សណ្ឋាគារ​ដែល​អាច​ផ្តល់​ជូន​ភ្ញៀវ​សម្រាក​បាន​ប្រមាណ​ជា៦៧៣បន្ទប់​។​

​អគារ​ខ្ពស់កប់ពពក​ ​Baiyoke​ ​បាន​ផ្តើម​សម្ពោធ​សាងសង់​នៅក្នុង​ឆ្នាំ១៩៩០​ ​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៩៧​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​អស់​ ​ចំនួន៣,៦ពាន់​លាន​ដុល្លារ​ ​និង​គ្រប់គ្រង​ដោយក្រុម​ហ៊ុនLand​ ​Development​ ​Co​,​.​Ltd​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here