ដោយ វុត្
ថា
ភ្នំពេញ៖ ប្រទេសថៃត្រូវបានគេមើលឃើញថា មានអគារខ្ពស់កប់ពពកជាច្រើនដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិមកពីអាស៊ី និងអឺរ៉ុប និងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្នុងតំបន់អាស៊ីអាគ្នេហ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី មាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។
គេហទំព័រ propertyarea.asia នឹងបន្តណែនាំឲ្យលោក អ្នកបានស្គាល់នូវគារខ្ពស់កប់ពពកលំដាប់ទី២របស់ប្រទេសថៃមួយទៀត ដែលទាក់ទាញទេសចរណ៍មកលេងកម្សាន្ត ក៏ដូចជា ផ្តល់ជាកន្លែងសម្រាប់ទស្សនាទីក្រុងបាងកកទាំងមូល។ អគារខ្ពស់កប់ពពកដែលមានឈ្មោះថា Baiyoke Tower II មានកំពស់៣០៩ ម៉ែត្រដែលស្មើរនឹង៨៨ជាន់ ត្រូវបានគេសាងសង់ឡើង និងប្រើប្រាស់ជាអគារសណ្ឋាគារខ្ពស់កប់ពពក នៅតាមបណ្តោយផ្លូវ Ratchaprarop ២២២ ក្នុងសង្កាត់ Ratchathewi ក្នុងទីក្រុងបាងកក ប្រទេសថៃ ។