ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជា វៀតណាមបានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៥ ដើម្បីជំរុញការតភ្ជាប់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរវាងប្រទេសទាំងពីរ ហើយវៀតណាមក៏បានផ្តល់ជំនួយឥតសំណង ២៥ លានដុល្លាសម្រាប់សាងសង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជាផងដែរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងង្វៀន ហ្វូជុងប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិតបីក្នុងពិធីចុះហត្ថលេខាលើឯកសារទាំង៥នេះ នាព្រឹកថ្ងៃទី២៦ កុម្ភៈនៅវិមានសន្តិភាព។
ឯកសារដែលត្រូវចុះហត្ថលេខានោះរួមមាន ទី១ សេចក្តីបន្ថែមស្តីពីការកែប្រែមាត្រា ៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមស្តីពីការដឹកជញ្ជូនផ្លូវទឹក ។ ទី២.ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្ត កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមស្តីពីការដឹកជញ្ជូនផ្លូវគោក ។






