ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ជីប ម៉ុង គ្រោងផលិតស៊ីម៉ង់នាំចេញទៅក្រៅប្រទេស បន្ទាប់ពីដណ្តើមបានចំណែកទីផ្សារផ្គត់ផ្គង់ស៊ីម៉ង់ប្រមាណជិត៣០%នៅទូទាំងប្រទេស។
ក្រុមហ៊ុនបានអះអាងថា នឹងបង្កើនការផលិតឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវក្នុងស្រុកនិងឈានទៅនាំចេញទៅក្រៅប្រទេសដែរ។
នៅក្នុងពិធីប្រារព្ធខួប០១ឆ្នាំរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ីស៊ីមេន ខបភើរេសិន កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងមនេះ លោកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុនបានអះអាងថា នឹងបង្កើនការផលិតឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវក្នុងស្រុកនិងឈានទៅនាំចេញទៅក្រៅប្រទេសដែរដោយសារតែកាលពីមុន កម្ពុជាធ្លាប់តែជាប្រទេសដែលនាំចូលស៊ីម៉ង់ពីក្រៅប្រទេស ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជាអាចផលិតស៊ីម៉ងត៍ ផ្គត់ផ្គង់ក្នុងស្រុក ដែលអាចចូលរួមចំណែកកាត់បន្ថយការនាំចូលបានប្រមាណជាង៨០%។






