ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់បានលើកឡើងថា ទីផ្សារអចលនទ្រព្យឆ្នាំ២០២៤ ជាពេលវេលាដែលអ្នកវិនិយោគចាប់យកឱកាស។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ឆ្នាំ២០២៤នេះ វាជាពេលវេលាល្អ ដែលអ្នកវិនិយោគចាប់យកឱកាស សម្រាប់ទីផ្សារអចលនទ្រព្យតម្លៃក្រោមទីផ្សារ មិនថា ដីធ្លី ផ្ទះដែលម្ចាស់លក់ចេញវិញ និងខុនដូជាដើម។
អ្នកស្រីបន្តថា “អចលនទ្រព្យទាំងនោះ ត្រូវភ្ជាប់ជាមួយទីតាំងល្អ គុណភាពល្អ និងមិនអាចមានតម្លៃល្អតែម្យ៉ាងនោះទេ”។ អ្នកស្រីបន្តថា “អ្វីសំខាន់ ដែលអ្នកវិនិយោគត្រុវគិតគឺលំហូរសាច់ប្រាក់ល្អ ប៉ុន្តែបើខ្ចីធនាគារយកមកទិញ គឺមានហានិភ័យខ្ពស់”។






