ក្រសួងទេសចរណ៍និងEUROCHAMសហការគ្នាជម្រុញការ វិនិយោគក្នុងវិស័យទេសចរណ៍

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មអឺរ៉ុប(EUROCHAM)ប្រចាំកម្ពុជា នឹងសហការរួមគ្នាទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ និងការផ្សព្វផ្សាយនានា សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ របស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។

ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កិច្ចពិភាក្សានេះដែរ ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ឲ្យក្លាយជាគោលដៅទេស​ចរណ៍សកលឈានមុខ។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានសង្កត់ធ្ងន់ អំពីភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មអឺរ៉ុប ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការទាក់ទាញការវិនិយោគពីប្រទេសក្នុងតំបន់អឺរ៉ុប និងពិភពលោកឱ្យមកបណ្តាក់ទុន នៅកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកប្រធាន Eurocham ប្រចាំកម្ពុជា បានឯកភាពសហការរួមគ្នា ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍និងការផ្សព្វផ្សាយនានា សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។

ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ នៃការបង្កើនការចែករំលែកព័ត៌មាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ​នៃការអភិវឌ្ឍយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាព ដើម្បីកំណើនទេសចរណ៍។

លោកប្រធាន Eurocham ប្រចាំកម្ពុជាក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ “សៀវភៅសស្ដីពីទេសចរណ៍​ និងបដិសណ្ឋារកិច្ច​ ២០២៤” រួមជាមួយ “សៀវភៅសEurocham ២០២៤ និងលទ្ធផលអង្កេតនៃការស្ទង់មតិអាជីវកម្ម​ Eurochamឆ្នាំ២០២៤”៕

LEAVE A REPLY

Please enter your comment!
Please enter your name here