អគារលំនៅដ្ឋានខ្ពស់កប់ពពកមួយនៅទីក្រុងញ៉ូវយ៉កគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងអគារលំនៅដ្ឋានខ្ពស់កប់ពពក  ដែលមានឈ្មោះថា 262 Fifth Avenue អាចនឹងបញ្ចប់ការសាងសង់គ្រោងអគារក្នុងពេលឆាប់ៗខាងមុខនេះ។

អគារនេះមានកំពស់២៦០ម៉ែត្រ និងមាន៥៦ជាន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Manhattan ទីក្រុងញ៉ូវយ៉ក។ អគារនេះត្រូវបានរចនាដោយក្រុមហ៊ុន Meganom និងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Five Points Development។

គម្រោងសាងសង់អគារលំនៅដ្ឋាននេះ ត្រូវបានគេដាក់ឈ្មោះថា “Five Points 262 Project LLC” ដែលមានទំហំផ្ទៃក្រឡាសរុប១៣៩.១៦៨ហ្វីតការ៉េ និងមានលំនៅដ្ឋាន៤១យូនីត បូករួមទាំងកន្លែងលក់រាយទំហំ១០.៨៥០ហ្វីតការ៉េ ស្ថិតនៅជាន់ទីពីរ។262 Fifth Avenue Nears Topping Out in NoMad, Manhattan - New York YIMBYក្នុងគម្រោងនេះផងដែរ ក្រុមហ៊ុន CM & Associates Construction Management, LLC គឺជា អ្នកម៉ៅការទូទៅសម្រាប់ផ្នែកអចលនទ្រព្យតែម្តង។ ចំណែកឯរចនាបថនៃអគារលំនៅដ្ឋាននេះវិញ ត្រូវបានរចនាឲ្យមានទំហំទទឹងស្ដើង និងមានកម្ពស់ខ្ពស់។
ចំណែកផ្នែកចំហៀងសងខាងនៃអគារ នឹងត្រូវបានបំពាក់ដោយកញ្ចក់ថ្លា ហើយផ្នែកខាងមុខ និងខាងក្រោយ នឹងត្រូវបានរចនាជាជញ្ជាំងបិទជិត ជាមួយនឹងការរចនាបង្អួចតាមជាន់នីមួយៗ មានរាងជារង្វង់មូលដូចៗគ្នា។

គម្រោងអគារមួយនេះ នឹងក្លាយទៅជាអគារលំនៅដ្ឋាន ដែលមានកម្ពស់ខ្ពស់កប់ពពកមួយទៀត ត្រៀមនឹងរះត្រដែតឡើង នៅចំកណ្តាលតំបន់ Manhattan ក្នុងទីក្រុង New York នាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here