កម្ពុជាជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសទាំង១៥នៅតំបន់អាស៊ី ដែលមានប្រជាជនរួសរាយរាក់ទាក់បំផុត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងអត្ថបទនេះ យើង​នឹងក្រឡេកមកមើល​អំពីប្រទេស​ ដែលមានប្រជាជនរួសរាយខ្លាំងបំផុតទាំង១៥ នៅ​ក្នុងតំបន់អាស៊ី ប្រចាំឆ្នាំ២០២៤ ក្នុងនោះក៏រួមបញ្ចូលកម្ពុជាផងដែរ។

បណ្តាប្រទេស ដែលមានប្រជាជនរួសរាយបំផុតទាំង១៥ នៅតំបន់អាស៊ី ត្រូវបានវាយតម្លៃចំណាត់ថ្នាក់ ដោយផ្អែកលើគេហទំព័រ Yahoo Finance និងគេហទំព័រ Insider Monkey។

លេខរៀងចំណាត់ថ្នាក់ទាំងនេះ ត្រូវបានវាយតម្លៃដោយផ្អែកលើពិន្ទុ ដែលប្រទេសទាំងនោះទទួលបាន។ ក្នុងករណីទទួលបានពិន្ទុដូចគ្នា ឬត្រួតគ្នា។ ដូច្នេះ ចំណាត់ថ្នាក់នឹងប្រែប្រួល ទៅតាមចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលប្រទេសនោះទទួលបានកាលពីឆ្នាំមុន។

ខាង​ក្រោម​នេះ ​គឺ​ជា​បញ្ជី​ប្រទេស​​ទាំង១៥ នៅតំបន់អាស៊ី ដែលមានប្រជាជនរួសរាយខ្លាំងបំផុតចំពោះជន​បរទេស។

ចំណាត់ថ្នាក់ទី១: ប្រទេសអារ៉ាប់រួមទទួលបាន២,៥២ពិន្ទុ ។
ចំណាត់ថ្នាក់ទី២: ប្រទេសម៉ាឡេស៊ី  ទទួលបាន២,២០ពិន្ទុ ។
ចំណាត់ថ្នាក់ទី៣: ប្រទេសវៀតណាម ទទួលបាន១,៦៧ពិន្ទុ ។
ចំណាត់ថ្នាក់ទី៤: ប្រទេសហ្វីលីពីន ទទួលបាន១,៦៣ពិន្ទុ ។
ចំណាត់ថ្នាក់ទី៥: ប្រទេសសិង្ហបុរី ទទួលបាន១,៥១ពិន្ទុ។
ចំណាត់ថ្នាក់ទី៦: ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបាន១,៤១ពិន្ទុ ។
ចំណាត់ថ្នាក់ទី៧: កោះតៃវ៉ាន់ ទទួលបាន១,៣៦ពិន្ទុ។
ចំណាត់ថ្នាក់ទី៨: ប្រទេសថៃ ទទួលបាន១,៣២ពិន្ទុ ។
ចំណាត់ថ្នាក់ទី៩: ប្រទេសទួរគី ទទួលបាន១,២៤ពិន្ទុ ។
ចំណាត់ថ្នាក់ទី១០: ប្រទេសហ្សកដានីទទួលបាន១,២៣ពិន្ទុ ។
ចំណាត់ថ្នាក់ទី១១: ប្រទេសបារ៉ែន ទទួលបាន១,២០ពិន្ទុ ។
ចំណាត់ថ្នាក់ទី១២: ប្រទេសឥណ្ឌា ទទួលបាន១,១៨ពិន្ទុ ។
ចំណាត់ថ្នាក់ទី១៣: ប្រទេសកម្ពុជា ទទួលបាន១,០០ពិន្ទុ ។
ចំណាត់ថ្នាក់ទី១៤: ប្រទេសម៉ាល់ឌីវ ទទួលបាន១,០០ពិន្ទុ ។
ចំណាត់ថ្នាក់ទី១៥: ប្រទេសស្រីលង្កា ទទួលបាន០,៩៦ពិន្ទុ។

ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ ទទួលបាន១,០០ពិន្ទុដូចគ្នា ប៉ុន្តែ មូលហេតុដែលកម្ពុជាឈរនៅលេខរៀងទី១៣ តែម៉ាល់ឌីវឈរនៅលេខ១៤ ព្រោះកម្ពុជាទទួលបានភ្ញៀវ ទេសចរបរទេសច្រើនជាងប្រទេសដែនកោះមួយនេះកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here