សម្តេចធិបតីស្នើឲ្យអភិបាលក្រុងសិក្សាផ្លូវតភ្ជាប់ស្ពានពីព្រែកប្រា ទៅកាន់ផ្លូវជាតិលេខ១

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យអភិបាលរាជធានីភ្នំពេញ សិក្សាលទ្ឋភាពសាងសង់ផ្លូវតភ្ជាប់ពីស្ពានព្រែកប្រា ចក្រអង្រែក្រោម ទៅកាន់ផ្លូវជាតិលេខ១។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកប្រា ចក្រអង្រែក្រោម នាព្រឹកថ្ងៃទី១៩ កុម្ភៈនេះ។

សម្តេចបានបន្តថា អភិបាលក្រុងត្រូវសិក្សា និងពិភាក្សាជាមួយម្ចាស់ដីឯកជន ដើម្បីរៀបចំកសាងផ្លូវតភ្ជាប់តំបន់ព្រែកប្រា ទៅកាន់ផ្លូវជាតិលេខ១ ដែលការសាងសង់ផ្លូវនេះ នឹងជួយដល់ការលើកកំពស់តម្លៃដីធ្លី និងការអភិវឌ្ឍនៅតំបន់នោះផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្ថែមថា រាជរដ្ឋាភិបាលគ្មាន    គំរោងលើករាជធានីភ្នំពេញ ទៅកាន់តំបន់ណានោះទេ គឺយើងបានរើរាជធានីភ្នំពេញជាច្រើនដងរួចហើយ ប៉ុន្តែសម្តេចស្នើឲ្យមានការសិក្សា​លើគំរោងសាងសង់ផ្លូវរថភ្លើងMono Rail នៅផ្លូវក្រវ៉ាត់ក្រុង សិក្សាលទ្ឋភាពកសាងផ្លូវរថភ្លើងក្រោមដី សិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here