ការនាំចូលទំនិញថោកៗពីប្រទេសចិន កំពុងវាយលុកខ្លាំងនៅ ក្នុងទីផ្សាររបស់ប្រទេសថៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch) បានបញ្ជាក់ឱ្យដឹង កាលពីពេលថ្មីៗនេះថា លំហូរ នៃការនាំចូលទំនិញថោកៗ មកពីប្រទេសចិន កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុករបស់ប្រទេសថៃ។

មជ្ឈមណ្ឌល KResearch បានលើកឡើងថា ការនាំចូលពីប្រទេសចិន បានបង្កើនការប្រកួតប្រជែង ជាមួយនឹងផលិតផលក្នុងស្រុក ជាពិសេសផលិតផលចិន មានតម្លៃថោកជាង ដោយសារតែថ្លៃចំណាយផលិតកម្មទាប រួមមានដូចជាស្បែកជើង កាបូប បន្លែ និងផ្លែឈើ។Red flag raised on Chinese products in Thai e-commerce មជ្ឈមណ្ឌលនេះ ក៏បានរកឃើញផងដែរថា ក្រុមហ៊ុនផលិតកម្មថៃបានកាត់បន្ថយបន្តិចម្តងៗ នូវសមត្ថភាពផលិតរបស់ខ្លួន នៅក្នុងវិស័យមិនមែនម្ហូបអាហារ ដែលកំពុងប្រកួតប្រជែងខ្លាំងជាមួយចិន ដូចជាសម្លៀកបំពាក់ និងគ្រឿងសង្ហារិមជាដើម។ល។

ស្ថាប័នស្រាវជ្រាវខាងលើបានព្យាករណ៍ថា ឧស្សាហកម្មលក់រាយរបស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៤នេះ នឹងកើនឡើងក្នុងអត្រាត្រឹមតែ៣%ប៉ុណ្ណោះ ដល់ទំហំទឹកប្រាក់ប្រមាណ១១៣,៧៤ពាន់លានដុល្លារ។How to import from China to UK - Small Business UKកំណើនក្នុងរង្វង់៣%នេះ នឹងត្រូវបានជំរុញជាចម្បង ដោយការចំណាយរបស់ភ្ញៀវទេសចរបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានថៃThe Nation។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ បានប្រកាសឱ្យដឹងកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងពិចារណាចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង នឹងលំហូរនៃការនាំចូលផលិតផល ដែលមានតម្លៃថោកៗមកពីបរទេស។

វិធានការទាំងនោះរួមមាន ការពង្រីកបញ្ជីផលិតផល ដែលតម្រូវឱ្យស្របទៅតាមច្បាប់ ដើម្បីទទួលបានវិញ្ញាបនបត្រ បញ្ជាក់ស្តង់ដារឧស្សាហកម្មថៃ និងត្រួតពិនិត្យឡើងវិញ លើការលើកលែងពន្ធចំពោះផលិតផលនាំចូល ដែលមានតម្លៃក្រោម១.៥០០បាត និងបានលក់នៅលើវេទិកាអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here