ដោយៈ សហការី
ភ្នំពេញៈ ដោយមានការគាំទ្រឥតឈប់ឈរ ពីសំណាក់បងប្អូនអតិថិជន ធ្វើឱ្យគម្រោងដំណាក់កាលទី២របស់ព្រីមៀរ៍ ផាក លក់ជិតអស់ទៀតហើយ ទើបក្រុមហ៊ុនក៏សម្រេចបើកលក់ ដំណាក់កាលទី៣បន្ថែមទៀតតាមសំណូមពររបស់អតិថិជន។
តើគម្រោងដំណាក់កាលទី៣ មានលក្ខណៈពិសេសអ្វីខ្លះ?
គំរោងនេះលក្ខណៈពិសេសជាច្រើន រួមមាន ទី១ ស្ថិតនៅស្របតាមបណ្តោយផ្លូវមេទំហំ 30 ម៉ែត្រភ្ជាប់ទៅផ្លូវជាតិ៧មករាផង ផ្លូវជាតិ៦អាផង និងមហាវិថីឈ្នះឈ្នះផង ។ ទី២ ដីមានច្រើនទំហំ ដូចជា 10×20 10×30 20×30 និងធំជាងនេះតាមការចង់បានរបស់អតិថិជន។
ទី៣ ប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើង ត្រូវបានរៀបចំឡើងស្ទើររួចរាល់ ទី៤ មានប្លង់រឹងស្រាប់សុវត្ថិភាព១00%។ ទី៥ មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍក្បាលនាគ កៀកពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី រោងចក្រផលិតទឹកស្អាតបាក់ខែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាបណ្តុះបណ្តាល សម្រាប់សិស្ស និងមន្រ្តីរាជការនៃវិស័យយុត្តិធម៌ ជិតពេទ្យ ផ្សារ សាលារៀន ហ៊ុមពទ័្ធដោយគម្រោងអភិវឌ្ឍធំៗជាច្រើនទៀត ជាពិសេសអមដោយទន្លេរ២ ផ្តល់ខ្យល់បរិសុទ្ធ ជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគ។
អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតមានព័ត៌មានលើកឡើងថា ចំណុចចាប់ផ្តើមនៃផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប-ប៉ោយប៉ែត ក៏មានចំងាយត្រឹមតែជាង៣ពាន់ម៉ែត្រប៉ុណ្ណោះ ពីគម្រោងព្រីមៀរ៍ផាក។
ដើម្បីឆ្លើយតបនិងសំណូមពរ ក៏ដូចជាការគាំទ្រពីអតិថិជន គម្រោងព្រីមៀរ៍ ផាក នឹងបើកលក់ដំណាក់កាលទី៣ ជាផ្លូវការនៅថ្ងៃទី23 ខែ កុម្ភៈ ឆ្នាំ2024 ខាងមុខនេះ ដោយមានការផ្តល់ជូនការបញ្ចុះតំលៃដ៏អស្ចារ្យ សរុបជាទឹកប្រាក់រហូតដល់ជាង60,000$ ភ្លាមៗ បូកបន្ថែមការកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ជាមួយនិងការរៀបចំសួនបន្ថែមក្នុងដីឡួត៍ជូនទៀតផង។
ការផ្តល់ជូនដ៏ពិសេសនេះ គឺមាននៅតែព្រីមៀរ៍ ផាកតែមួយប៉ុណ្ណោះ ដូច្នេះកុំអោយឱកាសដ៏ពិសេសនេះ កន្លងផុតទៅអោយសោះណា សូមអញ្ជើញមកមុននឹងទទួលបានទីតាំងល្អមុន។
ដីល្អកម្ររកបានគឺមានតែមួយគត់នៅគម្រោងព្រីមៀរ៍ ផាក ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 092 9999 11 និង 093 9999 11 ។
ព្រីមៀរ៍ ផាក ជាទីរស់នៅ និងវិនិយោគដ៏ល្អបំផុតរបស់លោកអ្នក៕