ដោយៈ ជេស៊ីកា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា បន្ទាប់ពីការដាក់ចេញកម្មវិធីលើកកំពស់ ការវិនិយោគនៅខេត្តព្រះសីហនុរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករាកន្លងមក មានម្ចាស់អាគារជាប់គាំង និងអ្នកវិនិយោគមួយចំនួន បានទាក់ទងមកកាន់អគ្គលេខាធិការដ្ឋាន នៃក្រុមការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់។
លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ថា នេះជាសញ្ញាវិជ្ជមាន ដែលមានអ្នកវិនិយោគ និងម្ចាស់អាគារជាប់គាំងមួយចំនួន បានចាប់អារម្មណ៍ ដាក់ពាក្យ និងទំនាក់ទំនងមក ហើយពេលថ្មីៗនេះ ក្រុមការងារជម្រុញការវិនិយោគខេត្ត បានពិនិត្យ និងវិភាគលើការងារមួយចំនួន ដោយបានអនុញ្ញាត្តឲ្យគំរោងជាប់គាំងនួន២ បានបន្តសកម្មភាពសាងសង់ឡើងវិញ។