ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន KFAលោកឧកញ៉ានួន រិទ្ឋី បានបង្ហាញពីគន្លឹះសំខាន់មួយចំនួន ដែលសហគ្រិនថ្មីថ្មោង ឬអ្នកមានបំណងបោះជំហានចូល ក្នុងវិស័យរកស៊ីត្រូវដឹង ត្រូវសិក្សារៀនសូត្រនោះគឺ អ្វីក៏ដោយ អ្នកត្រូវគិតឲ្យធំចាប់ផ្ដើមតូច។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា ក្នុងន័យនៃពាក្យ “គិតធំ ចាប់ផ្ដើមតូច” គឺសហគ្រិនត្រូវមានគំនិតឲ្យធំ ប៉ុន្ដែការចាប់ផ្ដើមតូចៗ ជាជំហានៗ ការចាប់ផ្ដើមតូចៗនេះ គឺធ្វើដើម្បីយើងអាចស្ទាបស្ទង់ពីសមត្ថភាព និងមានសុវត្ថិភាពក្នុងការបន្ដដំណើរទៅមុខ។
លោកឧកញ៉ាបញ្ជាក់ថា ការបើកអាជីវកម្មដែលចាយដើមតិចភាគច្រើន គឺក្រុមហ៊ុនសេវាកម្ម ប៉ុន្ដែត្រូវការភាពឧស្សាហ៍ព្យាយាមខ្ពស់ ក្នុងនោះការបង្កើតBrand ផលិតផលដោយខ្លួនឯង ការនាំចូលផលិតផលមកលក់ ដែរនេះសុទ្ធសឹងតែជាអាជីវកម្ម ដែលសហគ្រិនថ្មីថ្មោងគួរសាកល្បង។ ប៉ុន្ដែក្រៅពីនេះការកែច្នៃផលិតផល ការផលិតពីតូចទៅធំ ក៏ជាជម្រើសល្អ ដើម្បីបន្ដទៅរកការបើកអាជីវកម្ម និងបើកដោយទទួលបានជោគជ័យ។






