សម្តេច​តេជោ​ថា​ ​របត់​ពាណិជ្ជកម្ម​អន្តរជាតិ​​កំពុង​​បង្ក​រ​ឡើង​​ដោយ​​ប្រទេស​​មហា​អំ​ណា​ច​​ធំៗ​

0

​ដោយ​ វុត្ថា

​សៀមរាប​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​អះអាង​ថា​ ​របត់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​បញ្ហា​ប្រឈម​ដែល​បង្ក​រឡើង​ដោយ​ប្រទេស​មហា​អ​ណាច​ធំៗ​នៅ​លើ​ពិភពលោក​ ​ដែល​បាន​និង​កំពុង​អូសទាញ​ប្រទេស​សមាជិក​អាស៊ាន​ ​និង​ប្រទេស​គាំទ្រ​របប​ពាណិជ្ជកម្ម​សេរី​​ក្នុង​ទិសដៅ​ផ្សេងគ្នា​ ​។​

​សម្តេច​តេជោ​គ​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ​7th​ ​RCEP​ ​ISSL​-​MM​ ​ដែល​រៀបចំឡើង​នៅ​សៀមរាប​ ថ្ងៃទី​ ​២​ ​ខែមីនា​នេះ​ ​ថា​ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​កម្ពុជា​ ​និង​សមាជិក​អាស៊ាន​ទាំងអស់​នៅតែ​អាច​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​ស្វែងរក​មូលដ្ឋាន​ ​ទិ​ដៅ​ ​និង​អត្ថ​ប្រយោជន៍​រួម​។​

​សម្តេច​បន្ត​ថា​ ​កត្តា​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​ ​និង​ប៉ូល​សេដ្ឋកិច្ច​ពិភពលោក​ ​ព្រមទាំង​សារៈសំខាន់​នៃ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ ​RCEP​ ​ដើម្បី​ប្រែក្លាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ ​ឱ្យ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ស្នូល​ ​សំដៅ​ជួយ​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម​ ​និង​ការ​រីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។​

​សម្តេច​បន្ថែម​ថា​ ​“​កម្ពុជា​ ​និង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ប្តេច​ជ្ញា​ចិត្ត​យ៉ាង​មោះមុត​ ​ក្នុង​ការ​គាម​ទ្រ​គោលនយោបាយ​ពហុភាគី​ដែល​មាន​ភាព​បើកចំហ​ ​ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​រក្សា​កំណើន​ ​និង​ការ​អភិ​វក​ឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​សកល​ ​ជា​ច្រើន​ទស្ស​វត្សរ៍​ ​កន្លងមក​ហើយ​ ​បើ​មិន​ដូច្នោះ​ ​ពិភពលោក​ ​នឹង​មាន​ភាព​ច្របូកច្របល់​ ​អាច​បណ្តាល​ឱ្យមាន​សង្គ្រាម​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ​។​

​សម្តេច​តេជោ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​ជំរុញ​កិច្ចចរចា​នា​ពេល​កន្លងមក​ ​ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ ​នៅក្នុង​តំបន់​អាស៊ី​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ ​ដែល​នឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មុំា​មួយ​ ​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច​ពិភពលោក​។​

​អន្តរ​កិច្ច​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧​ ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ ​(​7th​ ​RCEP​ ​ISSL​ ​MM​)​
​ធ្វើឡើង​នា​ពេលនេះ​ ​គឺ​ដើម្បី​បន្ត​ការចរចា​ ​និង​ដោះស្រាយ​ ​បញ្ហា​សេសសល់​នានា​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​ ​លើក​ទី​ ​២៥​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​១៩​ ​ដល់​ ​២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នៅ​កោះ​បាលី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​សំដៅ​ឈាន​ទៅ​បញ្ចប់​ការចរចា​កិច្ច​ព្រមព្រៀង​ ​RCEP​ ​ទាំងស្រុក​នៅក្នុង​ ​២០១៩​ ​តាម​អាណត្តិ​ដែល​បាន​ផ្តល់​ឱ្យ​ដោយ​ថ្នាក់​ដឹក​នាម​ប្រទេស​ចរចា​ ​RCEP​ ​ទាំង​ ​១៦​ ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ ​RCEP​ ​លើក​ទី​ ​២​ ​កាលពី​ថ្ងៃទី​ ​១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៨​ ​នៅ​ប្រទេស​សឹង្ហ​បុរី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here