ប្រទេសអូស្ត្រាលីគ្រោងផ្តល់ទិដ្ឋាការរយៈពេល១០ឆ្នាំសម្រាប់អ្នកធ្វើដំណើរញឹកញាប់មកពីតំបន់អាស៊ានទាំង១០

0

ដោយ: គង់ លាងហួរ

ម៊ែនប៊ន: ប្រទេសអូស្ត្រាលី គ្រោងពិចារណាលើការពង្រីកគម្រោងទិដ្ឋាការរយៈពេល១០ឆ្នាំរបស់ខ្លួន ដល់ភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន ក៏ដូចជា ប្រទេសទីម័រខាងកើត ដើម្បីជំរុញការស្តារវិស័យទេសចរណ៍ឡើងវិញ។

កាសែត Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការជាបន្តបន្ទាប់ រួមទាំងគោលនយោបាយទិដ្ឋាការ នៅក្នុងកិច្ចប្រជុំកំពូលពិសេសរវាងប្រទេសអូស្ត្រាលី និងតំបន់អាស៊ាននៅទីក្រុងមែលប៊ន ។

បន្ថែមពីលើការផ្តល់ទិដ្ឋាការរយៈពេល១០ ឆ្នាំសម្រាប់ភ្ញៀវទេ ស ចរមកពីតំបន់អាស៊ាន ប្រទេសអូស្ត្រាលី ក៏គ្រោងនឹងពង្រីកសុពលភាពទិដ្ឋាការអាជីវកម្ម របស់ខ្លួនពី៣ទៅ៥ឆ្នាំផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Strait Times ។គម្រោងនៃការផ្តល់ជូនទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ អាចពង្រីកដល់១០ឆ្នាំ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរញឹកញាប់ក្នុងគោលដៅអាជីវកម្ម អាចស្នាក់នៅប្រទេសអូស្ត្រាលីចំនួន៣ខែ ជារៀងរាល់ពេល ដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសមួយនេះ។

កាលពីមុន ប្រទេសអូស្ត្រាលី បានអនុញ្ញាតឱ្យភ្ញៀវទេសចរចិនដាក់ពាក្យស្នើសុំ គម្រោងទិដ្ឋាការរយៈពេល១០ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេ ស ដែលមានចំនួនប្រជាជនច្រើនជាងគេទី២ របស់ពិភពលោកមួយនេះ។

ទោះជាយ៉ាងនេះក្តី ប្រទេសអូស្ត្រាលីកំពុងចាញ់ប្រៀប ដោយ សារតែភ្ញៀវទេសចរចិន បាននិងកំពុងសម្រុកទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដោយសារគោលនយោបាយលើកលែងទិដ្ឋាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here