តម្លៃបន្ទប់សណ្ឋាគារនៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើង៣០ ភាគរយចាប់ពីខែមីនានេះតទៅ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃបន្ទប់សណ្ឋាគារ នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើង៣០% ចាប់ពីខែមីនានេះតទៅ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ សម្រេចដំឡើងពន្ធលើសេវាកម្ម និងការលក់។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញឧស្សាហកម្មសណ្ឋា គារបានលើកឡើងថា ការដំឡើងពន្ធទាំងនេះ នឹងមិនជះផលប៉ះពា ល់ដល់វិស័យទេសចរណ៍អន្តរជាតិ របស់ប្រទេសម៉ាឡេស៊ីឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន VNexpress។

កាលពីខែតុលា ឆ្នាំមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim  បានសម្រេចចិត្តដំឡើងអត្រាពន្ធ ទៅលើការលក់ និងសេវាកម្មពី៦% ទៅ៨% ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។Malaysia Hotel Rates Expected to Rise | eTN | 2024យោងតាមប្រភពពីកាសែត Malay Mail បានរាយការណ៍ថា ក្រុមប្រតិបត្តិករសណ្ឋាគារព្យាករថា តម្លៃបន្ទប់អាចនឹងកើនឡើងចន្លោះពី១០% ទៅ៣០% ដោយសារការដំឡើងពន្ធខាងលើ។

ទោះជាយ៉ាងនេះក្តី លោកស្រី Datin Christina Toh ប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី  បានមានប្រសាសន៍ឱ្យដឹងថា ម៉ាឡេស៊ីគឺជាប្រទេស ដែលមានអត្រាតម្លៃបន្ទប់សណ្ឋាគារ ថោកជាងគេបំផុតមួយ នៅក្នុងតំបន់អាស៊ាន ហើយការដំឡើងពន្ធនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ។ចំណែក លោក Datuk Tan Kok Liang ប្រធានសហព័ន្ធទេសចរណ៍ម៉ាឡេស៊ី បានលើកឡើងថា “វានឹងមិនមានផលប៉ះពាល់អ្វីធំដុំនោះទេ ដោយសាររូបិយប័ណ្ណម៉ាឡេស៊ី បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ហើយគោលនយោបាយលើកលែងទិដ្ឋាការ អាចទាក់ទាញភ្ញៀវទេសចរបរទេស មកពីប្រភពទីផ្សារធំៗ”។នេះបើយោងតាមសារព័ត៌មាន Malaysia News ។

ទោះជាយ៉ាងណាក្តី លោក Tan បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរក្នុងស្រុក អាចនឹងរងផលប៉ះពាល់ ប៉ុន្តែលោកសង្ឃឹមថា ប្រតិបត្តិករ ឬម្ចាស់សណ្ឋាគារនឹងពិចារណា ទៅលើការកំណត់តម្លៃផ្សេងពីជនបរទេស សម្រាប់អ្នកធ្វើដំណើរក្នុងស្រុក។

កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីប្រកួតប្រជែងជាមួយប្រទេសថៃ ខណៈប្រទេសនេះបានកត់ត្រា នៃការមកដល់របស់ជនបរទេសជិត២៩លាននាក់កាលពីឆ្នាំមុន ដោយបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here