សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នឹង​ផ្តល់​បទ​សម្ភាស​ជូន​មន្រ្តី​ជំរឿន​ ​នៅ​ថ្ងៃស្អែក

0

ដោយ វុត្ថា

ភ្នំពេញ៖ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​នឹង​ផ្តល់​បទ​សម្ភាស​ដល់​ ​ក្រុម​មន្រ្តី​ជំរឿន​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ជំ​ទាវ​ហង់​ ​លី​ណា​ ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ​នៅ​វេលា​ម៉ោង៩​៖​០០ព្រឹក​ ​ថ្ងៃទី០៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ស្អែកនេះ​ ​នៅ​ភូមិគ្រឹះ​របស់​សម្តេច​ ​នា​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​។​

​ការ​ធ្វើ​ជំរឿន​មាន​រយៈពេល១១ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី០៣​ ​រហូតដល់​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​នឹង​ត្រូវ​សម្ភាស​ឥស្សរជន​ ​និង​ប្រជាពលរដ្ឋ​ដែល​ជា​មេ​គ្រួសារ​ប្រមាណ​ជិត៣លាន​គ្រួសារ​ ​ក្នុង​នោះ​មាន​មន្រ្ត​ជំរឿន​ ​ប្រមាណ៥ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។​

​លោកជំទាវ​បាន​បន្ត​ទៀត​ថា​ ​ក្នុងរយៈពេល១១ថ្ងៃខាងមុខ​នេះ​ ​មន្រ្តី​ជំរឿន​ម្នា​ក់ៗ​ ​នឹង​ត្រូវ​សម្ភាស​ប្រជាពលរដ្ឋ​ ​១២០​ ​ទៅ ១៥០គ្រួសារ​ ​ហើយ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ជំរឿន​នេះ​ ​នឹងអាច​បង្ហាញ​ក្នុងអំឡុងពេល​ ​៣ខែក្រោយ​បញ្ចប់​ជំរឿន​ ​តែ​អ្វី​ដែល​ជា​លទ្ធផល​ផ្លូវការ​អាច​ធ្វើឡើង​នៅចន្លោះ​ ​៦​-​៩ខែក្រោយ​។​

​សូមជម្រាប​ថា​ ​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​និង​ជា​ប្រភព​តែមួយគត់​ ​ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ​ ​និង​ច្បាស់លាស់​ ​ព្រមទាំង​បាន​កំ​ណ​ត់​ចរិ​ក​លក្ខណៈ​ ​ស្ថានភាព​រស់នៅ​ពិតប្រាកដ​ ​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​។​ជំរឿន​ប្រជាជន​ ​គឺជា​ប្រភព​តែមួយគត់​ ​ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ​អំពី​ចំនួន​ប្រជាជន​ ​និង​ចរិត​លក្ខណៈ​ប្រជាជន​ ​នៅក្នុង​ប្រទេស​។​

​ដើម្បីឲ្យ​ការ​ធ្វើ​ជំរឿន​ ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​សារ​អំពាវនាវ​ដល់​ជនរួមជាតិ​គាំទ្រ​ ​និង​ចូលរួម​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ ​ចាប់ផ្ដើម​ពី​ថ្ងៃទី០៣​ ​រហូតដល់​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​ត្រូវ​ចូលរួម​ផ្ដល់​ព័ត៌មាន​តាម​សំណួរ​ ​សម្ភាសន៍​ឲ្យបាន​គ្រប់គ្រាន់​ ​ត្រឹមត្រូវ​ ​និង​ស្មោះ​ត្រង់​ ​ជូន​មន្ដ្​រី​ធ្វើ​ជំរឿន​ប្រជាជន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here