ថ្នាក់ដឹកនាំ និងសមាជិកជាង២០០០នាក់ប្រចាំតំបន់របស់ក្រុមហ៊ុនERAចូលរួមកិច្ចប្រជុំដ៏ធំនៅសឹង្ហបុរី

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ថ្នាក់ដឹកនាំប្រចាំប្រទេសនៃក្រុមហ៊ុនERA Globalនឹងជួបជុំគ្នាប្រចាំឆ្នាំ ជាមួយសមាជិកជាង២០០០នាក់ នៅប្រទេសសឹង្ហបុរីនៅថ្ងៃទី២១ មិនាខាងមុខនេះ។

ក្នុងចំណោមថ្នាក់ដឹកនាំទាំង១៣រូប ក៏មានវត្តមានអគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាផងដែរ។

លោកខន គង្គបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រា​​ម កាលពីរាត្រីថ្ងៃទី១១ ​មិនាថា នេះជាសន្និសីទអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលថ្នាក់ដឹកនាំERA ទាំងអស់នឹងជួបប្រជុំគ្នានៅសណ្ឋាគារ និងរមណីយដ្ឋានដ៏ល្បីល្បាញMarina Bay Sand ។

លោកបន្តថា “សន្និសីទនេះក៏នឹងមានការចូលរួម ពីបុគ្គលិកថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនERA មកពីតំបន់នេះជាង២០០០នាក់ចូលរួមផងដែរ”។លោកបន្តថា “អ្នកចូលរួមទាំងនោះ ភាគច្រើនជាកម្រិតBillionaire Agent ដែលសន្និសីទនេះ ជាការរឹតបន្តឹងចំណងបទពិសោធន៍ បញ្ហាប្រឈម រឹតបន្តឹង​មិត្តភាព និងកិច្ចសហប្រតិបត្តិការការដាក់ចេញយុទ្ឋសាស្រ្តសម្រាប់ឆ្នាំ២០២៤ និងបណ្តាឆ្នាំទៅមុខទៀត”។

លោកខន គង្គាបានបន្តថា ការរួមសាមគ្គីគ្នាក្នុងមហាគ្រួសារERA Global គឺជាផ្តើមឡើងដោយការចែករំលែក បទពិសោធន៍ ចំណេះដឹង ជួយគ្នាក្នុងការលក់គំរោង ឬយូនីតណាមួយនៅតាមគ្រប់បណ្តាប្រទេស ដែលមានក្រុមហ៊ុនERA មានទីតាំងការិយាល័យ។

លោកបន្តថា “ឲ្យតែមានភ្ញៀវមានតម្រូវការ គឺយើងអាចបំពេញ ការងារលើការទិញ លក់ដល់ពួកគេប្រកបដោយមូលដ្ឋានវិជ្ជាជីវៈនិងក្រមសីលធ៌ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here