ក្រុមហ៊ុនអន្តរជាតិគ្រោងរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International បានស្នើសុំរដ្ឋមន្រ្តីក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍ធំមួយនៅកម្ពុជា។

ក្នុងជំនួបជាមួយលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ មិនា លោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International និងប្រតិភូ ដើម្បីពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។

លោកស្រី Olary Yim បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីសុខ សូកេនបានសាទរ និងបានលើកឡើងពីសារៈសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេស​ចរមកកម្ពុជាបន្ថែមទៀត។

Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាស ដែលទទួលបានការយកចិត្តទុកដាក់ ពីលោករដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួ​យក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើន ដល់ទេសចរណ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here