ដោយៈ គង់ សូរិយាា
ភ្នំពេញៈ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
អង្គប្រជុំបានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការ កំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។







