ខេត្តកំពតពង្រីកទីតាំងកំសាន្ត និងលើកកំពស់សោភ័ណភាពក្នុងក្រុង

0

កំពតៈ អភិបាលខេត្តកំពត លោកម៉ៅ ធនិន បានដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត។

ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានជំរុញ ដល់ក្រុមការងារសាងសង់ពង្រីក សួនកម្សាន្តស្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាស្ថាបនាឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីអាចឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តបាន។
បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​ កំពុង​តែ​បន្ត​​រៀបចំ​សោភណភាព​ និង​ អភិវឌ្ឍន៍​ខេត្ត​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here