ក្រសួងសាធារណៈការ និងក្រុមហ៊ុនចិនពិភាក្សាពីវឌ្ឍនភាពការងារគម្រោង “ព្រែកជីកហ្វូណនតេជោ”

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ដឹកនាំដោយ លោក កាវ ស៊ីន (Mr. Gao Xin) នាយករងគ្រប់គ្រងទូទៅការិយាល័យក្រុមហ៊ុន ប្រចាំនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

ជំនួបពិភាក្សានាព្រឹកនេះ បានផ្តោតសំខាន់លើកិច្ចការមួយចំនួន រួមមាន (១)វឌ្ឍនភាពការងារសិក្សាគម្រោង (២)កិច្ចការជំហានបន្ទាប់ដែលនឹងត្រូវអនុវត្ត និង(៣) ការងារផ្សេងៗដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here