ដំណឹងល្អ! ពលករខ្មែរ ដែលធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ អាចវិលចូលប្រទេសថៃវិញដោយឥតគិតថ្លៃ

0

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងអនុញ្ញាតឱ្យពលករបរទេស រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលគ្រោងធ្វើដំណើរទៅស្រុកកំណើ តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា អាចវិលចូលប្រទេសថៃវិញ ដោយពុំមិនចាំបាច់បង់ប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Bangkok Post។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ផែនការអនុញ្ញាតឱ្យចូលប្រទេសថៃវិញដោយមិនចាំបាច់បង់ប្រាក់ សម្រាប់ពលករមកពីប្រទេសទាំង៣ខាងលើ កំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីនៅឡើយ។ ស្របពេលជាមួយគ្នានេះ ប្រទេសថៃគ្រោងរៀបចំពិធីបុណ្យសង្ក្រាន្តពិភពលោក នៅទូទាំងប្រទេសចំនួន២១ថ្ងៃ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ប៉ុន្តែ ពិធីបុណ្យចូលឆ្នាំជាប្រពៃណីមានរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសាខាងមុខ។
លោក Karom Phonphonklang អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ បានលើកឡើងថា ការអនុញ្ញាតឱ្យពលករបរទេស អាចវិលចូលធ្វើការនៅប្រទេសថៃវិញ ដោយមិនបាច់បង់ប្រាក់ មានគោលដៅសម្រួលដល់ការធ្វើដំណើរ ឲ្យកាន់តែមានភាពងាយស្រួល សម្រាប់ពលករមកពីប្រទេសជិតខាងទាំង៣។

ជាពិសេស លោកបញ្ជាក់ថា “វានឹងជួយកាត់បន្ថយថ្លៃចំណាយរបស់ពលករក្នុងឱកាសពិធីបុណ្យទាន ប៉ុន្តែប្រសិនបើពលករវិលចូលប្រទេសថៃវិញក្រោយថ្ងៃទី១៥ ខែឧសភា នឹងត្រូវបង់ប្រាក់តាមទម្លាប់ធម្មតា”។
លើសពីនេះ លោក Karom បង្ហាញសុទិដ្ឋិនិយមថា សំណើនេះនឹងត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រី ក្នុងពេលឆាប់ៗខាងមុខ ហើ យនៅពេលដែលសំណើនេះចូលជាធរមាន ក្រសួងការងារនឹងប្រកា សជូនដំណឹងដល់ថៅកែ និងពលករចំណាកស្រុកភ្លាមៗតែម្តង។

ទោះជាយ៉ាងនេះក្តី ផែនការអនុញ្ញាតឲ្យពលករបរទេសអាចវិលចូលធ្វើការនៅប្រទេសថៃវិញ ដោយមិនបាច់បង់ថ្លៃ មានប្រសិទ្ធភាពចំពោះតែពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលចូលមកធ្វើការនៅក្នុងប្រទេសថៃដោយស្របច្បាប់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here