អ្នកជំនាញមួយរូបកំពុងស្វែងរកដៃគូវិនិយោគលើវិស័យកសិកម្ម

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបកំពុងស្វែងរកដៃគូ ដើម្បីវិនិយោគរួមគ្នា លើវិស័យកសិកម្មទាក់ទងការដាំដុះ ការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារ។

       លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR-Investment បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមក្នុងសប្តាហ៍នេះថា លោកកំពុងប្រមូលផ្តុំអ្នកមានឆន្ទៈ អ្នកជំនាញ ដើម្បីធ្វើការរួមគ្នាលើវិស័យកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមមាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង ឬយើងអាចរកទីផ្សារជូនពួកគាត់។ លោកបន្តថា “យើងបានត្រៀមដីមួយចំនួនរួចហើយ ដើម្បីធ្វើកិច្ចការនេះ ហើយយើងត្រូវការអ្នកមានធនធាន ដើម្បីចូលរួមក្នុងកិច្ចការនេះ”។ លោកបន្តថា “ការដាំដុះ និងធ្វើកសិកម្មរបស់យើង ដើម្បីទាក់ទាញភ្ញៀវទៅទស្សនា និងផ្គត់ផ្គង់ទីផ្សារ”។លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា ដោយសារយើងមិនមានជំនា​ញផ្នែកសិកម្មកន្លងមក ទើបយើងខ្វះក្រុមការងារជំនាញនេះ ដោយយើងមានទុនសម្រាប់ពួកគាត់ ហើយពេលចិញ្ចឹមបានលក់មកឲ្យយើ​ង និងលក់លើទីផ្សារ ហើយចែកផលចំណេញគ្នា។ លោកបន្តថា ការងារនេះ យើងត្រូវការផ្គុំគ្នា ទើបបានលទ្ឋផលល្អ មកសហការធ្វើការងារនេះបាន និងទទួលបានជោគជ័យរួមគ្នា។កសិករនៅខេត្តក្រចេះទទួលបានជោគជ័យលើការដាំដុះខាត់ណាផ្កា  ខាត់ណាដើមនិងស្ពៃក្តោបក្នុងផ្ទះសំណាញ់ - ក្រសួងព័ត៌មានលោកបន្តថា “សម្រាប់កសិផលនានា​ យើងអាចយកកែច្នៃសម្ងួត ធ្វើជ្រក់ និងសាច់យើងអាចធ្វើងៀតបោះចូលទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here