គម្រោងផ្លូវដែកដ៏ធំ East Coast Rail Link របស់ម៉ាឡេស៊ីសម្រេចបានការសាងសង់ប្រមាណ៦០ភាគរយហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសាងសង់ផ្លូវដែក East Coast Rail Link (ECRL) ដែលជាគម្រោងផ្លូវដែកដ៏ធំបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី សម្រេចបានវឌ្ឍនភាពប្រមាណ៦០ភាគរយហើយ គិតមកទល់ពេលនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Xinhua។

គម្រោងផ្លូវដែក East Coast Rail Link (ECRL) របស់ប្រទេសម៉ាឡេស៊ី កំពុងត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនសំណង់រដ្ឋចិន China Communications Construction Company (CCCC)។

លោក Darwis Abdul Razak នាយកប្រតិបត្តិនៃក្រុមហ៊ុន Malaysia Rail Link  បានថ្លែងប្រាប់អ្នកយកព័ត៌មាន កាលពីពេលថ្មីៗនេះថា គម្រោងផ្លូវដែក ដែលស្ថិតនៅក្នុងរដ្ឋ Kelantan មួយនេះ សម្រេចបានវឌ្ឍនភាព ក្នុងការសាងសង់យ៉ាងឆាប់រហ័សបំផុត។China Communications construction company Ltd.លោក​បាន​បន្ត​ថា​ “គម្រោង ECRL នៅ​ក្នុង​រដ្ឋ Kelantan ដែល​មាន​ចម្ងាយ​ផ្លូវ​៤៣គីឡូម៉ែត្រ​ រួមមាន​ ការ​សាងសង់​ស្ថានីយ​ចំនួន២ គឺ​ស្ថានីយ​ដឹកអ្នកដំណើរ​នៅទីក្រុង Kota Bharu និង​ស្ថានីយ​ដឹកអ្នកដំណើរ និង​ដឹកទំនិញ​នៅទីក្រុង Pasir Puteh”។

លោកបញ្ជាក់ថា “កំណាត់ខ្សែរថភ្លើង ECRL តភ្ជាប់ពីទីក្រុង Kota Baru ទៅកាន់ស្ថានីយដឹកជញ្ជូនរួមគ្នា (ITT) ស្ថិតក្នុងទីក្រុង Gombak នៃរដ្ឋ Selangor) ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក ក្នុងខែធ្នូ ឆ្នាំ២០២៦ខាងមុខ ហើយខ្សែរថភ្លើងនេះ នឹងចាប់ផ្តើមបើកប្រតិបត្តិការ នៅខែមករា ឆ្នាំ២០២៧ ខណៈខ្សែរថភ្លើង ECRL តភ្ជាប់ពីទីក្រុង Gombak ទៅកាន់ទីក្រុង Port Klang រំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់ នៅខែធ្នូ ឆ្នាំ២០២៧ដូចគ្នា”។គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។ ខ្សែរថភ្លើង ECRL នឹងបើកដំណើរការ ពីមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតរបស់ម៉ាឡេស៊ី គឺទីក្រុង Port Klang រួចមកធ្វើដំណើរឆ្លងកាត់ឧបទ្វីបឆ្ពោះទៅកាន់រដ្ឋ Kelantan ដែលស្ថិតនៅភាគឦសាន នៃប្រទេសម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here